កាត់បន្ថយ​ឧ​ស្ម័ន​កាបូ​និក​តាមរយៈការបង្កើត​ឡ​ជីវ​ឧ​ស្ម័ន

1754
ចែករម្លែក

(​កំពង់ស្ពឺ)៖ មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន​៥៧៥​ទីតាំង ដែល​អាចជួយ​​កាត់បន្ថយ​ឧស្ម័ន​កាបូ​និក​បាន​ជាង​កន្លះ​លាន​តោន​ក្នុង​មួយឆ្នាំតាមរយៈបង្កើត​ឡ​ជីវ​ឧស្ម័ន​ ។ ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ​មាន​កសិដ្ឋាន​ចិ​ញ្ជឹ​ម​ជ្រូក​១៩០​កន្លែង ដែល​អាច​ចូលរួម​កាត់បន្ថយ​ឧ​ស្ម័ន​ផ្ទះ​កញ្ចក់​បាន​ប្រមា​​ណ​៨​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ តាមរយៈ​ការជួយ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ក្នុងការ​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ បង្កើត​ឡ​ជីវ​ឧស្ម័ន​ដើម្បី​បំ​លែង​ទៅជា​ថាមពល​ស្អាត ។​
​ ​

​ប្រតិភូ​សហភាព​អឺរ៉ុប​ធ្វើ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​បឹង​ព័ទ្ធ​ស្រុក​គងពិសី​


ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ហ្គា​(George Edgar) បាន​ថ្លែង​​នៅក្នុង​ដំណើរ​ទស្សនកិច្ច​កសិដ្ឋាន​ចិញ្ចឹមជ្រូក​មួយកន្លែង នៅ​ភូមិ​បឹង​ព័ទ្ធ ស្រុក​គងពិសី ខេត្ត​​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០១៧​ឲ្យ​ដឹងថា ហេតុផល​ដែល​សហភាព​អឺរ៉ុប មាន​កិច្ច​​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​មួយ​ក្នុង​ចំ​ណោ​យ​គម្រោង​អភិវឌ្ឍ​ន៍ជាច្រើន​គឺ​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ។ បញ្ហា​នេះ​គឺ​កម្ពុជា​មានការ​ប្រឈម​ហើ​យ​លោក​មានការ​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​គម្រោង ថាមពលស្អាត​កកើត​ឡើងវិញ​ពី​ឡ​​ជីវ​ឩ​ស្ម័ន ។​

​លោកស្រី ឡាំ សៅ​ឡេង នាយក​គម្រោង​ជីវ​ឧ​ស្ម័ន​ថ្នាក់ជាតិ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ បានបញ្ជាក់​ឲ្យ​ដឹងថារយៈពេល​១០​ឆ្នាំកន្លងមក ការកាត់បន្ថយ​ឧ​ស្ម័ន​កាបូ​និក​តាមរយៈការបង្កើត​ឡ​ជីវ​ឧ​ស្ម័ន​របស់​កសិករ​បាន​២៦.០០០​ឡ ដែលមាន​កសិករ​ចំនួន​១៤០.០០០​នាក់​ទទួលផល​ពី​គម្រោង ។ គម្រោង​នេះ​បាន​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ប៉ះពាល់​ដល់​ការប្រែប្រួល​អាកាសធាតុ​បាន​ជាង​៦០០​ពាន់​តោន ។​

​ដោយឡែក នៅ​ឆ្នាំ​២០១៦ គម្រោង​កម្មវិធី​នេះ ដែល​ជួយ​ឧ​ប​ត្ថ​ម្ភ​គាំទ្រ​ដោយ​សហគម​ន៍​​អឺរ៉ុប បាន​សាកល្បង​ឡ​ជីវ​ឩ​ស្ម័ន​ខ្នាត​ធំ​ចំនួន​៣​នៅក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ឡ​ជីវ​ឩ​​ស្ម័ន​សាកល្បង​ខ្នាត​ធំ​ទាំង​៣​មាន​ទំហំ​៣៥ ០០០​ម៉ែត្រគូប ដោយបាន​សហការ​ជាមួយ​ក​សិ​ដ្ឋា​​ន​ចិញ្ចឹម​ជ្រូក​ស៊ី​ភី ដែល​អាច​កាត់បន្ថយ​ឩ​ស្ម័ន​ផ្ទះ​កញ្ចក់​បាន​១ ០០០​តោន​ឩ​ស្ម័ន​កាបូ​និក​ក្នុង​​មួយឆ្នាំ ។​

​តាម​មន្ត្រី​ជំនាញ​ផ្នែក​ឡ​ជីវ​ឩ​ស្ម័ន​បាន​និយាយ​ឲ្យ​ដឹងថា ផល​ប្រ​យោ​ជ​ន៏​ដែល​ម្ចាស់​ក​សិ​ដ្ឋា​ន​ចិញ្ចឹម​ជ្រូក​ទទួលបាន​ពី​ការទាញយក​ផល​ឩ​ស្ម័ន​លាមក​ជ្រូក​ទៅប្រើ​ប្រាស់​ម៉ាស៊ីនភ្លើង​ជំនួស​ប្រេងឥន្ធនៈ សម្រាប់​ប្រើ​ក្នុង​កសិដ្ឋាន​ដូចជា​ភ្លើង​បំភ្លឺ ម៉ាស៊ីនត្រជាក់ និង​ការដាំ​ស្ល​ជាដើម បានធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ចំណេញ​ថវិកា​ប្រមាណ​៤០០​ដុល្លារ​ក្នុង​មួយខែ និង​ប្រមាណ​៥ ០០០​ដុល្លារ​ក្នុង​មួយឆ្នាំ ។​

នៅមាន​កាកសំណល់​ពី​ការ​បំ​លែង​ឩ​ស្ម័ន ដែល​ហូរ​ចេញពី​ឡ​ជីវ​ឩ​ស្ម័ន គឺ​ត្រូវបាន​ចែក​ចាយ​ទៅ​ឲ្យ​កសិករ​នៅ​ជុំវិញ​កសិដ្ឋាន​នេះ​សម្រាប់​កែច្នៃ​ជា​ជី​កំ​ប៉ុ​សិ្ត​ដាំ​ដំណាំ​ផ្សេងៗ​ទទួលបាន​​ទិន្នផល​ខ្ពស់ ។ ដំណាំ​ដែល​ប្រើ​ជី​កំ​ប៉ុស្តិ​ពី​សំណល់​ឡ​ជីវ​ឩ​ស្ម័ន​នេះ កឺ​មិន​ប៉ះពាល់​បរិស្ថាន និង​​សុខភាព​ឡើយ ៕ដោយ៖សុផល/sn