កាន់តែសាហាវហើយជម្លោះក្នុងវង់ ផឹកស៊ីវាយសម្លាប់ម្នាក់របួសពីរនាក់

242
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ជម្លោះក្នុងវង់ផឹកស៊ីដែលផ្តើមចេញពីគប់សំបកកំប៉ុងស្រា គូភាគីបានវាយសម្លាប់ម្នាក់និងរបួសពីរនាក់។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅចំនុចលូរក្រប៉ៅទំនប់៧៨ខាងលិចភ្នំក្រោម ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបន្តថា ករណីអំពើរហិង្សានេះបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាប្រហែលជាង ១០នាក់បានធ្វើសកម្មភាពវ៉ៃទៅលើក្រុមជនរងគ្រោះរហូតស្លាប់ម្នាក់។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន វ៉ិត ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ស្លាប់ដោយធ្លាក់ទឹក។ទី២ឈ្មោះប៉ៅ ប៊ុនហោ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងភ្លើង របួសបាក់ស្មាស្តាំ សង្គ្រោះនៅមន្ទីពេទ្យខេត្ត។ទី៣ឈ្មោះគី វាសនា ហៅង៉ា ភែទប្រុស អាយុ២៨ឆ្នាំភូមិ សង្កាត់ជា១គ្នា សង្គ្រោះនៅមន្ទីពេទ្យខេត្ត(ជាអ្នកគប់សំបកកំប៉ុងលើក្រុមជនសង្ស័យ)។ អ្នកទាំងពីរនាក់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ សមត្ថកិច្ចអោយដឹងទៀតថា ករណីនេះមូលហេតុបណ្តាលមកពី ក្រុមជន រងគ្រោះបានផឹកស្រាបៀនិយាយខ្លាំងៗនិងគប់សំបកកំប៉ុងមកលើក្រុមជនងសង្ស័យ។ ក្រោយគប់សំបងកំប៉ុងក្រុមជនសង្ស័យបានលើកគ្នាប្រហែលជាង១០នាក់ដេញវ៉ៃខាងជនរងគ្រោះតែម្ដង។

នៅព្រឹកថ្ងៃទី១៤ខែតុលានេះ ព័ត៌មានទម្លាយថា សមត្ថកិច្ចកងរាជអាវុធហត្ថចាប់បានជនសង្ស័យម្នាក់ហើយ ក្នុងចំណោមជាង១០នាក់។ប៉ុន្តែនៅមិនទាន់អាចបង្ហាញមុខមាត់និងឈ្មោះនោះទេ ត្បិតពេលនេះកំពុងបន្តនិតិវិធី៕រូបភាព ជនរងគ្រោះស្លាប់និងរបួស៕B/