កាន់តែ​ក្រពុលមុខ​និង​គ្មាន​ការទទួលខុសត្រូវ ត្រាំ​ហៅ​វីរុស​កូរ៉ូ​ណាថា​«​វីរុស​ចិន​»

1136
ចែករម្លែក

​ខណៈ​ជាង​៤​ពាន់​នាក់​ឆ្លង​និង​៧៩​នាក់​ស្លាប់​ដោយ​វីរុស​កូរ៉ូ​ណា​នៅ​អាម៉េរិក ប្រធានាធិបតី​ត្រាំ​កាន់តែ​ក្រពុលមុខ​ដោយ​បាន​ហៅ​វីរុស​ឆ្លង​នេះ​ថា​«​វីរុស​ចិន​» ក្នុងការ​​សរសេរ​សារ​បង្ហោះ​របស់លោក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​មីនា​និង​បាន​ប្តេជ្ញា​ការពារ​ឧស្សាហកម្ម​អាម៉េរិក​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​វីរុស​កូវី​ដ​១៩​។​

​ទោះជា​វីរុស​នេះ​លេខ​មុខ​ឡើង​ដំបូង​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន ក៏​អង្គការ​សុខភាព​ពិភពលោក​មិនបាន​ភ្ជាប់​ឈ្មោះ​ទីតាំង​ភូមិសាស្ត្រ​ទៅ​នឹង​វីរុស​ឬ ជម្ងឺ​និង​បាន​​ដាក់​ឈ្មោះ​វា​ជា​ផ្លូវការ​ថា «​កូវី​ដ​១៩» តែ​ប្រធានាធិបតី​អាម៉េរិក​ទំនងជា​ចង់​បន្ទោស​ការផ្ទុះ​ជម្ងឺ​នេះ​លើ​ចិន​។​

ដូ​ណា​ល់ ត្រា បាន​សរសេរ​បង្ហោះ​ថា​អាម៉េរិក​នឹង​គាំទ្រ​ដល់​ឧស្សាហកម្ម​ដែល​រងគ្រោះ​ដោយ​វីរុស​ចិន​(Chinese Virus)

​ការចង់​ទម្លាក់កំហុស​លើ​ចិន​នេះ​កើតឡើង​ខណៈ​លោក​ត្រាំ​ប្រឈម​ការចោទប្រកាន់​នៅក្នុង​ស្រុក​កាន់តែ​ខ្លាំង​ឡើង​ថា​លោក​កំពុង​បាត់បង់​ការគ្រប់គ្រង​សភាពការណ៍​និង​បាន​ចេញ​ការណែនាំ​និង​វិធានការ​បន្ទាប់​។​

​តាំងពី​មុន​មក អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​នេះ​ជាង​៤.៦០០​នាក់ និង​៧៩​នាក់​បាន​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​។​លោក​ត្រាំ​បាន​អំពាវនាវ​អោយ​ជនជាតិ​អាម៉េរិក​​នៅក្នុង​ផ្ទះ និង​គ្រប់​គ្នា​ជៀសវាង​ហ្វូង​មនុស្ស​ហើយ​កុំ​ចេញទៅ​ស៊ីផឹក​នៅ​ហាង​។​

​ជា​លើកដំបូង​ផងដែរ​ដែល​ប្រធានាធិបតី​អាម៉េរិក​ទទួលស្គាល់ថា ជម្ងឺ​រាតត្បាត​នេះ​អាច​រុញ​សេដ្ឋកិច្ច​អាម៉េរិក​អោយមាន​កំណើន​អវិជ្ជមាន​(​ថយក្រោយ​)​និង​ថា​​អាម៉េរិក​អាច​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​រហូតដល់​ខែ​កក្ត​ដា​ឬ សីហា​។​

​ក្នុងពេល​ជាមួយគ្នា ផ្សារ​ហ៊ុន​អាម៉េរិក​ជួប​ថ្ងៃ​អាក្រក់​បំផុត​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៨៧ ប្រព័ន្ធ​សិក្សាអប់រំ​ធំ​បំផុត​របស់​អាម៉េរិក​បាន​បិទ​និង​សំណួរ​កំពុង​សួរ​​ថា​តើ​រដ្ឋ​បាន​នេះ​អាច​លៃលក​ដោះស្រាយ​នឹង​ជម្ងឺឆ្លង​នេះ​បាន​ដែរឬទេ ក្នុងពេល​បារម្ភ​អំពី​ការ​ស្វះ​គ្រែពេទ្យ​៕​ប្រែ​សម្រួល​៖​វាសនា​