កាន់​បុ័ងតោ​ដេញ​កាប់​បុគ្គលិក​ហាង​ស៊ុប ឡុ​ក ឡុ​ក និងរ​កកាប់​សមត្ថកិច្ច​មិនឱ្យ​ឃាត់ខ្លួន​

848
ចែករម្លែក
​ជនសង្ស័យ​ដេញ​កាប់​គេឯង​និង​សមត្ថកិច្ច (​រូបៈ កា​ម៉ាច​)​

(​ភ្នំពេញ​): បុរស​ជា​បុគ្គលិក​ហាង​លក់​ស៊ុប​យីហោ មាន មាន ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​យក​កាំបិត​បុ័ងតោ​ចូលទៅ​ដេញ​កាប់​បុរស​ពីរ​នាក់ ជា​បុគ្គលិក​ហាង​ស៊ុប​យីហោ ឡុ​កឡុក​២ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​គ្នា​នៅ​បណ្តោយ​ផ្លូវ​លេខ​២៣៣ ក្រោយ​ផ្សារ​សាមគ្គី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។ ពេល​សមត្ថកិច្ច​មក​អន្តរាគមន៍​ជន​បានរ​កកាប់ និង​ជេរ​សមត្ថកិច្ច​ថា ជា​ប៉ូលិស​យួន​ថែមទៀត​។​

​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា​អំពើហិង្សា​នេះ បាន​កើតឡើង​ដោយសារ​គំនុំ​រឿង​ដណ្តើម​ម៉ូយ​គ្នា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឃឹម ឈុន​ហួរ អាយុ​២៣​ឆ្នាំ​។​

​ជនសង្ស័យ​ដេញ​កាប់​គេឯង​និង​សមត្ថកិច្ច (​រូបៈ កា​ម៉ាច​)​

​សាក្សី​និយាយថា​ខណៈ​ហាង​ស៊ុប ឡុ​កឡុក​២​រៀបចំ​បិទ​ហាង ដោយមាន​បុគ្គលិក​ខ្លះ​អង្គុយ​លាងចាន​ឆ្នាំង​ទុកដាក់ ខ្លះទៀត​រៀបចំ​តុ​កៅអី​ស្រាប់តែ​ជនសង្ស័យ​ជា​បុគ្គលិក​ហាង​ស៊ុប​យីហោ មាន មានបាន​កាន់​កាំបិតប៉័ងតោ​ដើរ​ចូលទៅ​ទាត់​ធាក់ និង​ដេញ​កាប់​បុគ្គលិក​ហាង ឡុ​កឡុក​២ ចំនួន​ពីរ​នាក់ ដែល​កំពុង​អង្គុយ​លាងចាន តែ​ពុំមាន​នរណា​រងរបួស​នោះទេ​។ បន្ទាប់មក​ជនសង្ស័យ​បាន​បាន​កាប់​តុ និង​ចានជ័រ​ខូចខាត​អស់​មួយចំនួន​ព្រមទាំង​ស្រែក​ឡូឡា​ផ្អើល​គេ​ផ្អើល​ឯង​ទាំងយប់​។​

​សាក្សី​បន្តថា​ពេល​សមត្ថកិច្ច​មកឃាត់ និង​សួរនាំ​ពី​មូលហេតុ​ជនសង្ស័យ បាន​លើក​កាំបិតរ​កកាប់ និង​ជេរ​មកលើ​សមត្ថកិច្ច​ថា​ជា​ប៉ូលិស​យួន​ទៀតផង​។ សមត្ថកិច្ច​បាន​រក​គ្រប់​វិធី ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៕L ដោយៈ កា​ម៉ាច​