កាប់​ក្បាល​មិត្ត​ភ​ក្តិត​បី​ពូថៅ រត់គេចខ្លួន​បាន​មួយឆ្នាំ វិល​ចូល​ស្រុក​វិញ ត្រូវ​ចាប់ខ្លួន​

1119
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅក្នុង​វង់​ផឹកស៊ី ដោយ​គ្រាន់តែ​ទំនាស់​ពាក្យសំដី​តិចតួច​។

​ករណីនេះ​កើតឡើង​នៅក្នុង​ដីចំកា​មួយកន្លែង ស្ថិតក្នុង​ភូមិ​វាល ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧​។ ជនសង្ស័យ​ទើបតែ​ត្រូវ​ចាប់ខ្លួន បាន​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១២៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ថ្ងៃទី​២១​ខែមិថុនា​កន្លងទៅថ្មីៗនេះ​។​

​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​ឈ្មោះ ឯក សុ​មេត្តា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ ក្នុង​ចម្ការ​លោកស្រី ស្រ៊ុន ផា​ណេ​ត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ម៉ាន់ នុ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ក្នុង​ចំការ​ជាមួយគ្នា មាន​ទីលំនៅ​ជាមួយគ្នា បណ្តាល​ឲ្យ​រងរបួស​ត្រង់​ក្បាល​ចំនួន​៣​កន្លែង​ដោយសារ​ជម្លោះ​ពាក្យសំដី​នឹង​គ្នា​ពេល​ផឹកស៊ី​។

​ជ​នស​ង្ស​យ័​ត្រូវបាន​បញ្ជូន​ឡើងមក​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕ ​/មន