កាប់​និង​ដុតបំផ្លាញ​ចោល​នូវ​កញ្ឆា​សរស់​ចំនួន៧៣០​ដើម​នៅ​ស្រុក​សំឡូត​

95
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​នៅរសៀល​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក កៅ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែក ជំនាញ និងកម្លាំងអន្តរា​គមន៍ របស់អធិការដ្ឋាននគរបាលស្រុកសំឡូត សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ ចុះបង្ក្រាបការដាំដុះកញ្ឆាស្រស់​មួយ កន្លែង ស្ថិតនៅលើដីចម្ការក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង។

លោកអធិការនគរបាលស្រុកសំឡូត បានបន្តទៀតថា ការកាប់ និងដុតបំផ្លាញចោល នូវកញ្ឆាចំនួន៧៣០ដើម។​

លោក​អធិការ​ស្រុក​បាន​បន្តថា ​យោងតាម​បទបញ្ជា​និង​ការណែនាំ​របស៎លោក​ឧ​ត្ត​ម​
​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិ ណែនាំរបស់លោកឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំង គ្រឿងញៀន បានកាប់ និងដុតបំផ្លាញចោលនូវកញ្ឆាចំនួន៧៣០ដើម។

​លោកអធិការនគរបាលស្រុកសំឡូត បានបន្តទៀតថា ការកាប់និងដុតបំផ្លាញចោល នូវកញ្ឆាចំនួន៧៣០ដើម ជា​របស់ប្រជាពលរដ្ឋ ឈ្មោះ យឿន រើន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ជាអ្នកលួចលាក់ដាំដោយគ្មានការអនុញ្ញាត។

បច្ចុប្បន្នអ្នកដាំកញ្ឆា ឈ្មោះ យឿន រើន ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាល ស្រុកសំឡូត ដើម្បីធ្វើការសាកសួរជុំវិញករណីដាំដុះកញ្ឆា ដែលមានចំនួនច្រើននេះ ហើយ​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការ​ខេត្ត​ដើម្បី​ចាត់​ការបន្ត​៕B/