កាប់​ប្លន់​ម៉ូតូ​មិនបាន​សម្រេច​នៅ​ប៉ុស្តិ៍​ជ្រោយចង្វា ​សមត្ថកិច្ច​បែ​រជាដក​វិទ្យុទាក់ទង​ពី​អ្នកព័ត៌មាន​

399
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ យុវជន​មួយក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ អង្គុយ​ផឹកស៊ី​តាម​ដង​មាត់ទន្លេ​ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់ ​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​មក​កាប​ប្លន់​ម៉ូតូ​តែ​មិនបាន​សម្រេច ​ខ​ណៈជនរងគ្រោះ​ស្រែក​អោយ​អ្នកជិតខាង​ជួយ​បង្ក​ការ​ភ្ញាក់​ផ្អេី​ល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩​ ខែកក្កដា ​ឆ្នាំ​២០១៩ នៅ​វត្ត​បុ​ទុម​សាគរ តាម​ដង​មាត់ទន្លេ​ត្រេី​យ​ខាង​កេី​ត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ​ពួកគាត់​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ដោយ​មួយគ្រឿង​ម៉ា​កលេត និង​មួយគ្រឿង​ទៀត​ម៉ាក​សង់​ប៊ិច បានមក​អង្គុយលេង​និង​យក​ស្រា​បៀរ​មក​ផឹក​ជជែក​គ្នា​លេង ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​មក​កាប​ប្លន់​យក​ម៉ូតូ​ភ្លាមនោះ​ បក្សពួក​គាត់​ជា​ជនរងគ្រោះ​បាន​រត់​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ ​ទេី​ប​ក្រុម​ជនសង្ស័យ​ភ័យ​រត់គេចខ្លួន​បាត់ស្រមោល​។

ក្រោយ​កេី​យ​ហេតុ​ជនរងគ្រោះ​ បានរ​ត់ទៅ​ហៅ​នគរបាល​ឲ្យជួយ​ក្នុងនោះ​មាន​ឃេី​ញ​វត្តមាន​លោកនាយ​ប៉ុស្តិ៍​ជ្រោយចង្វា ​ដឹកនាំ​កម្លាំង​ស៊ីវិល​ចុះទៅ​អន្តរាគមន៍ រួមជាមួយ​ក្រុម​អ្នកយកព័ត៌មាន​ជា​ច្រេី​ន ស្ថា​ប័ណ្ណ ខ​ណះ​ទៅដល់​ចំណុច​កេី​ត​ហេតុ​ស្រាប់តែ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ីវិល​គ្មាន​ទាំង​ពាក់​កាត​នគរបាល​ដោយ​អះអាងថា ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វា​ផង​នោះ​បានមក​ធ្វេី​ការដកហូត ប្រុង​ស៊ីដាច់ វិទ្យុទាក់ទង​(ID)​របស់​ក្រុម​អ្នកសារព័ត៌មាន​ដែល​អង្គភាព​ចែក ​ដេី​ម្បី​បម្រើ​ការងារ​ក្នុង​ស្ថា​ប័ណ្ណ​របស់ខ្លួន​ដោយ​មិនដឹង​មូលហេតុ តែ​ត្រូវបាន​លោកនាយ​ប៉ុស្តិ៍​មិន​អនុ​ញា​ត្តិ ឲ្យ​ដកហូត​បេី​តាម​កា​រប​ង្ហេី​ប​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​ផងដែរ​ តាម​ជួរ​មាត់ទន្លេ​យប់​ឡេី​ង​អនាធិបតេយ្យ​ខ្លាំងណាស់​ដោយ​សំបូ​ក្រុម​បងតូច​បងធំ​ និង​ប្លន់​ជា​ញឹក់​ញ៉ាប់​ផងដែរ​តែ​មិនដែល​ឃេី​ញ​កម្លាំង​នគរបាល​បង្ក្រាបបាន​ម្តង​សោះ​ ធ្វេី​ឲ្យ​ប្រជាពលរដ្ឋ​លែង​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​៕​B/