កាយក្រវ៉ាត់ការពារតំបន់ការពារត្រពាំងធ្លកបាន១/៦, សល់ពីនោះសុំរដ្ឋ ដៃគួអភិវឌ្ឍន៍និងសប្បុរសជនជួយ

519
ចែករម្លែក

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ កាយក្រវ៉ាត់ការពារតំបន់ការពារត្រពាំងធ្លកបាន១/៦ នៃប្រវែងសរុបព្រំព្រៃសរុប ។សល់ពីនោះ ខាងសហគមន៍បានអំពាវនាវសុំរដ្ឋ ដៃគួអភិវឌ្ឍន៍និងសប្បុរសជនជួយបន្ថែមទៀត។ នេះបើតាមមន្ត្រីអនុទ្យានុរក្សនៃតំបន់ការពារទេសភាពបន្ទាយឆ្មារ ជាអាណាព្យាបាលលើសហគមន៍ព្រៃការពារនោះ ឲ្យសារព័ត៌មានដឹងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

មន្ត្រីនោះឲ្យដឹងបន្ថែមថា “ជាលទ្ធភាពនិងសមត្ថភាព ខាងសហគមន៍មិនដឹងជាមានមធ្យោបាយអ្វីអាចរកសម្ភារៈ ថវិកាមកជួលគ្រឿងចក្រដើម្បីកាយក្រវ៉ាត់ព្រំព្រៃ ដើម្បីការពារឡើយ។ ហេតុនេះមានតែអំំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចរដ្ឋ អង្គការជាតិ អន្តរជាតនិងសប្បុរសជនជួយបន្ត”។

ការអំពាវនាវដូច្នេះកើតឡើងបន្ទាប់ពីក្រុមការងារមួយរបស់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មន្ត្រីមន្ទិរបរិស្ថាន មន្ត្រីឧទ្យានុរក្ស មន្ត្រីអាជ្ញាធរដែនដី និងអង្គការVSG បានទៅពិនិត្យសកម្មភាពនិងលទ្ធផលនៃការងារកាយក្រវ៉ាត់ព្រំព្រៃសហគមន៍ការពារត្រពាំងធ្លកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ។

ក្រុមការងារចូលរួមជាមួយបងប្អូនសហគមន៍ បានចុះពិនិត្យមើលការកាយក្រវាត់ព្រុំព្រៃសហគមន៍នៅភូមិត្រពាំងធ្លកនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដើម្បីការពារទប់ស្កាត់ការរុករានទន្រ្ទានព្រៃពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមានព្រុំដីជាប់នឹងសហគមន៍មួយនេះ កុំអោយលួចរានទន្ទ្រាន ឈួសឆាយឬលូកលាន់យកព្រៃសហគមន៍បន្តទៀត ព្រោះថាកន្លងមក ពលរដ្ឋដែលមានធ្វើចម្ការដំឡូងមីនៅជាប់ព្រៃសហគមន៍តែង”ត្រីងៀតឆ្លៀតពងឬកន្ទេលធំបន្លំដេក” លួចឈូស ទន្ទ្រានដីព្រៃភ្ជាប់មកចម្ការរបស់ខ្លួន។ លុះគេតាមទាន់ ពួកគេតបក្នុងលេសនានា ដូចជាថា តម្រង់ដីចម្ការ ឬធ្វើដីចម្ការចាស់ ហើយលះត្រាយព្រៃកុំអោយម្លប់លើដំណាំដំឡូងមីខ្លួនប៉ុណ្ណោះ…។

ចំពោះ សកម្មភាពចុះត្រួតពិនិត្យនោះ សហគមន៍ទទួលបានថវិកាពីអង្គការVSG ខេត្តបន្ទាយមានជ័យចំនួន៦០០ដុល្លារ កាយក្រវ៉ទ់ព្រំព្រៃបានប្រវែងប្រហែល១.២៥ផម៉ែត្រ ។ នៅសល់ប្រវែង៦.៧៥០ម៉ែត្រទៀត។ មកទល់ពេលនេះ កញ្ចប់ថវិកានេះអស់ហើយ៕B/


#