កាយសម្ព័ន្ធ​កម្ពុជា​បញ្ជូន​គ្រូ​ជំនួយ​២​រូប កីឡាករ​១​រូប ចូលរួម​ការបោះ​ជំរុំ​ហ្វឹកហាត់​នៅ​ថៃ​

892
ចែករម្លែក

គ្រូ​ជំនួយ និង​កីឡាករ​ដែល​ចេញទៅ​ប្រទេស​ថៃ (​រូប​: រ៉ូ​ហ្សា​)​

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: កាលពី​ចុង​សប្ដាហ៍​កន្លងមក សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​បញ្ជូន​គ្រូ​ជំនួយ​២​រូប​កីឡាករ​១​រូប ទៅ​ចូលរួម​ការបោះ​ជំរុំ​ហ្វឹកហាត់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ “Training Camp MAG Coaches Bangkok”​។ វគ្គ​នេះ មាន​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០ មិថុនា ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​មានប្រសាសន៍ថា សហព័ន្ធ​បាន​បាន​បញ្ជូន​គ្រូ​ជំនួយ​២​រូប កីឡាករ​១​រូប ដែលមាន​លោក វាស សា​រិ​ទ្ធិ លោក សោ សុ​ផេង ជា​គ្រូ​ជំនួយ និង​កីឡាករ អៀ សៀវ​មី​ញ​ដើម្បី​ចូលរួម “Training Camp MAG Coaches Bangkok”​។ បញ្ហាសំខាន់​ដែល​សហព័ន្ធ​បញ្ជូនទៅ​ចូលរួម​បែបនេះ ព្រោះ​ព្រឹត្តិការណ៍​ផ្តល់​អត្ត​ប្រយោជន៍​សំខាន់​ដល់​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​តែម្តង ដោយសារ​មាន​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​ចូលរួម​។ រយៈពេល​មួយ​សប្តាហ៍​សម្រាប់​ហ្វឹកហាត់ មាន​សារៈសំខាន់ៗ​ជាច្រើន​ដូចជា ការផ្តល់​បទពិសោធន៍​គ្នា​រវាង​ប្រទេស​ទាំង​១០​ចូលរួម នូវ​លក្ខណៈ​បច្ចេកទេស និង​បទពិសោធន៍​ជាមួយគ្នា ក្នុងនោះ​សហព័ន្ធ​កាយសម្ព័ន្ធ​អន្តរជាតិ ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញការ​ជា​គ្រូឧទ្ទេស ក្នុងការ​បទពិសោធន៍​ដល់​សិក្ខាកាម​។​

​លោក​អគ្គលេខាធិការ​បា​ន​បន្តថា ការបោះ​ជំរុំ​នេះ​គ្រូ​យើង​ទទួលបាន​បទពិសោធន៍​ល្អៗ គឺ​បទពិសោធន៍​ដែល​គេ​ផ្ដល់​ឲ្យ​វា​ស្របទៅតាម​ជំនាញ កម្រិត​សមត្ថភាព​ដែល​កីឡាករ​-​កីឡាការិនី​អាចធ្វើ​បាន និង​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ឈានដល់​កម្រិត “​កម្រិត​អន្តរជាតិ​”៕