កាយ​ដី​ភក់​និង​សំរាម​ចេញពី​ប្រឡាយ​ស្ទឹងមានជ័យ​ប្រមាណ​៤៦.២០០​ម៉ែត្រគូប​រួច​ចាក់ដី​បំពេញ​ពុះ​ឡូ​ត៌​ជូន​ប្រជាពលរដ្ឋ​

958
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កាយ​ដី​ភក់ និង​សំរាម​នៅ​ប្រឡាយ​ស្ទឹងមានជ័យ មាន​បរិមាណ​ប្រមាណ​៤៦.២០០​ម៉ែត្រគូប ដែល​ត្រូវ​កាយ​ចេញ មុន​ចាក់ដី​បំពេញ ដើម្បី​ពុះ​ឡូ​ត៌​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​។​
​លោក សំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមិថុនា​នេះ​ថា តាម​គម្រោង ការជីក​កាយ​បរិមាណ​ដី​ភក់ សំរាម ដែល​ត្រូវ​កាយ​និង​ដឹកជញ្ជូន ចេញពី​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ចំនួន ៤៦.២០០​ម៉ែត្រគូប​លើ​ប្រវែង​ប្រឡាយ​១៣៩៨​ម៉ែត្រ​ដោយ​ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម​ស្លើ​ង ។​លោក​ថា​៖ យើង​នឹង​ធ្វើឡើង​ចំនួន​៤​តំណាក់កាល ដោយ​មកដល់ពេលនេះ​យើង​កាយ​ប្រឡាយ​ស្ទឹង​បាន​៣០​ភាគរយ ដែល​កន្លែង​ខ្លះ​ទ​ទឺង​ប្រឡាយ​មាន​១៥​ម៉ែត្រ​២០​ម៉ែត្រ ៣០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ​ដោយ​កន្លែង​តូចធំ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៥៧៤​គ្រួសារ ។​លោក​ប្រធាន​មន្ទីរ ក៏បាន​បញ្ជាក់ថា​៖ ប្រឡាយ​ស្ទឹងមានជ័យ យើង​នឹង​ប្រើបាស់​ពេលវេលា​ប្រមាណ​៣​ខែ ក្នុងកា​យស​ម្រាម​និង​ភក់​ចេញ ហើយ​ចាក់​ខ្សាច់​និង​ដី​ចូល ដើម្បី​បែងចែក​ដី​ឡូ​ត៏​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។​
​គួរ​បញ្ជាក់ថា ៖​នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​តំណាក់កាល ។ ក្នុងនោះ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​១៥២​គ្រួសារ​រួចហើយ​ដែរ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​