ការកាត់បន្ថយ​អត្រា​ការប្រាក់​របស់​វៀតណាម អាច​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច ចំពេល​កំពុង​មានការ​បារម្ភ​អំពី​ប្រាក់​ឥណ្ណទាន​

404

ការកាត់បន្ថយ​អត្រា​ការប្រាក់​ដ៏​ភ្ញាក់ផ្អើល​របស់​វៀតណាម ជា​លើកដំបូង​ក្នុង​រយៈពេល ៣ ឆ្នាំ អាច​នឹង​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​បានធ្វើឱ្យ​កើន​ហានិភ័យ​ឥណ្ណទាន ក្នុង​ប្រទេសមួយ ដែល​កំពុង​តស៊ូ​ដោះស្រាយ​ជាមួយ​បំណុល​អាក្រក់​ដ៏​គួរឱ្យ​ខកចិត្ត​។​

ធនាគារកណ្តាល​បាន​កាត់បន្ថយ​អត្រា​ប្រាក់កម្ចី​ហិរញ្ញប្បទាន ២៥ ពិន្ទុ ពោលគឺ ៦,២៥% កាលពី​យប់​ថ្ងៃ​សុក្រ​ទី ៧ កក្កដា និង បាន​បញ្ចុះ​អត្រា​ការប្រាក់​ពី ៤,៥% មក​នៅត្រឹម ៤,២៥% ផងដែរ​។ ការកែប្រែ​នេះ​ចូល​ជាធរ​មាននៅ​ថ្ងៃ​ចន្ទ ទី​១០ កក្កដា​នេះ​។ នេះ​បើតាម​ធនារ​គារ​រដ្ឋ​វៀតណាម​ប្រកាស​នៅលើ​វេ​ប​សាយ​ខ្លួន​។

លោក ដូ ង៉ុ​ក គ្វី​ញ ប្រធាន​រតនាគារ នៅ​ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​វៀតណាម​ក្នុង​ក្រុង​ហាណូយ​និយាយថា “​ការកាត់បន្ថយ​អត្រា​ការប្រាក់​នេះ នឹងធ្វើ​ឱ្យប្រាក់​កម្ចី​ថោក​ជាង​មុន​សម្រាប់​ក្រុមហ៊ុន​និង​បុគ្គល​ខ្ចី ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​កើនឡើង​តម្រូវការ​ប្រាក់កម្ចី និង ជំរុញ​ការប្រើប្រាស់​។ ក្រុមហ៊ុន​វៀតណាម​ជាច្រើន​នៅតែ​ពឹង​ផ្អែកលើ​ការខ្ចី​បំណុល​ពី​ធនាគារ​។ យើង​គ្រាន់តែ​ត្រូវ​ប្រយ័ត្នប្រយែង​អំពី​របៀប​ដែល​ប្រាក់កម្ចី​ត្រូវបាន​ប្រើប្រាស់ ដើម្បី​បញ្ចៀស​បំណុល​អាក្រក់​”​។

​ការបន្ធូរបន្ថយ​គោលនយោបាយ​នេះ​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF) និយាយថា ធនាគារកណ្តាល​វៀតណាម​គួរ​បន្ត​រង់ចាំ​សិន​ទៅ​កុំ​ទាន់​អាល​កែប្រែ​គោលនយោបាយ ដោយ​សង្កត់ធ្ងន់​ពី​តម្រូវការ​ក្នុងការ​ទប់ស្កាត់​កំណើន​ប្រាក់​ឥណ្ណទាន​ដ៏​រហ័ស​។ វៀតណាម​នៅតែ​ងាយ​រងគ្រោះ​នៅឡើយ ដោយសារតែ​កំណែទម្រង់​វិស័យ​ធនាគារ​មាន​ភាពយឺតយ៉ាវ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ IMF៕ ​ដោយ ៖កញ្ញាដាលីស