ការឃោសនា​រក​សំឡេង​ង​ឆ្នោត​នីតិកាល​ទី​៦ មានតែ​គណបក្ស​៦​ប៉ុណ្ណោះ ដង្ហែ​ជា​ក្បួន​នៅ​បាត់ដំបង​

878
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មានតែ​គណបក្ស​ចំនួន​៣​ប៉ុណ្ណោះ ដែល​ហែ​ជា​ក្បួន​ទ្រង់ទ្រាយ​ធំ ឯ​គណបក្ស​៣​ទៀត​ហែរ​ក្បួន​ទ្រង់​
​ទ្រាយ​តូច​ក្នុងចំណោម​គណបក្ស​ទាំង​១៥​ដែល​ឈរឈ្មោះ​បោះឆ្នោត​នៅ​ខេត្តបាត់ដំបង​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី​៧ ខែកក្កដា ដែលជា​ថ្ងៃ​បើក​យុទ្ធនា​ការរក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ រហូតដល់​ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ គេ​សង្កេតឃើញ​មានតែ​គណបក្សនយោបាយ​ចំនួន​៣​ប៉ុណ្ណោះ បានរៀបចំ​ជា​ក្បួន​ហែ​រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ ក្នុងនោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា​នាំមុខគេ បន្ទាប់មក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ក្រៅពីនោះ មាន​គណបក្ស​៣​ផ្សេងទៀត បានធ្វើ​សកម្មភាព​ឃោសនា​ជា​ទ្រង់ទ្រាយ​តូច មាន​គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជា​ធិ​បេ​តយ្យ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​យុវជន​កម្ពុជា ដោយឡែក​គណបក្ស​៩​ផ្សេងទៀត ផ្សព្វផ្សាយ​នៅក្នុង​ទីស្នាក់ការ និង​ចុះ​ចែក​ខិត​បណ្ណ​អំពី​គោលនយោបាយ​រៀងៗ​ខ្លួន នៅតាម​ទីសាធារណៈ​នានា ក្នុង​តំបន់​គោលដៅ​ក្រុង​និង​ស្រុក​។​

​ជាការ​កត់សម្គាល់ គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ បានរៀបចំ​សមាជិក​យុវជន​ជិះ​កង់​ចំនួន​១​ពាន់​នាក់ ក្នុងការ​ហែ​ជា​ក្បួន​ឃោសនា​នៅតាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​បាត់ដំបង​។ ដោយ​លោក ងួន រតនៈ អភិបាលខេត្ត​និង​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ការឃោសនា​ហែ​ក្បួន​ជិះ​កង់​នេះ មាន​គោលបំណង​ឲ្យ​យុវជន​ចេះ​ថែរក្សា និង​ស្រឡាញ់​បរិស្ថាន ក៏ដូចជា​ការហាត់​កីឡា ដើម្បី​បញ្ចៀស​បាន​នូវ​ការប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​៕ ល​