ការងារ​ជួលជុល ថែទាំ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​និង​ផ្លូវ​កៅស៊ូ​នៃ​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ដំណើរការ​យ៉ាងសកម្ម​នៅ​ទូទាំង​ខេត្ត​

689
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ព្រះវិហារ ៖ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក សំ លាង​ទ្រី​ជា​ប្រធាន​បាននិងកំពុង​ធ្វើ​សកម្មភាព​ជួលជុល ថែទាំ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​និង​ផ្លូវ​កៅស៊ូ​យ៉ាងសកម្ម​នៅ​ទូទាំង​ខេត្ត​នៅ​ចុងរដូវ​ភ្លៀង​នេះ ដើម្បី​ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្រួល ដោយ​អនុវត្តតាម​ការចង្អុល​ណែនាំ​ពី​លោក​ទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​និង​លោក​អ៊ុន ចាន់​ដា អភិបាល​ព្រះវិហារ​។​
​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​នៅ​ថ្ងៃទី​៥​វិច្ឆិកា​នេះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​អ​ឱ្យដឹងថា ចំពោះ​ការជួលជុល ថែទាំ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​និង​ផ្លូវ​កៅស៊ូ ក្រុមការងារ​របស់​ម​ន្ទីរ បាន​ចែកចេញ​ជាច្រើន​ក្រុម ក្នុងនោះ​មួយក្រុម ពេលនេះ​បាន​នឹង​កំពុង​ជួលជុល​និង​ថែទាំ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ដែលជា​ផ្លូវ ក្នុង​តំបន់​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​ទ័ព​កម្ពុជា​ជាមួយ​ទ័ព​សៀម​កាលពី​អំឡុង​ឆ្នាំ​២០០៨​កន្លងមក ។ លោក​បញ្ជាក់ថា កំណាត់​ផ្លូវ​នេះ បាន​កើតឡើង​ក្នុង​ឆ្នាំ​២០០៨ មាន​ប្រវែង​៩​គីឡូម៉ែត្រ​និង​៥០០​ម៉ែត្រ​ដោយ​ចាប់ពី​ផ្លូវ​២៥, ២៦ ទៅដល់​ជាប់​និង​ជើងភ្នំ​ទ្រព្យ វាល​ឥ​ន្ត្រី​និង​តា​ស៊ឹម ។ លោក​បន្តថា កំណាត់​ផ្លូវ​នេះ ត្រូវ​ជួលជុល ថែទាំ ដោយ​ចាក់​គ្រួស​ក្រហម​បំពេញ គ្រលុក​សំបុកមាន់ កៀរ​និង​កិន​បង្ហាប់ អោយ​ល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ​បានធ្វើ​ចរាចរណ៍​បាន​ស្រួល​។​
​ជាមួយគ្នា​នោះដែរ​លោក​ប្រធាន​បាន​បញ្ជាក់ថា​៖ ចំណែក​មួយក្រុម​ទៀត ស្របពេល​ជាមួយគ្នានេះ ក៏​បាននិងកំពុង​ធ្វើ​សកម្មភាព​ថែទាំ​ផងដែរ នោះ​គឺ ផ្លូវជាតិ​លេខ​៦២ ស្ថិតនៅ​គីឡូម៉ែត្រ ១៧៦+៨០០ ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​ស្រោច​កៅស៊ូ​លុប​ស្នាម​ប្រេះ ស្រុត និង​ធ្វើ​ផ្ទៃ​ផ្លូវ​អោយ​រាបស្មើ​។ លោក​បញ្ជាក់ថា ចំពោះ​ផ្លូវ​ដែល​ទទួលរង​ការខូចខាត​ខាងលើនេះ បើ​យើង​មិន​ប្រ​ញ៉ាប់​ជួលជុល ថែទាំ​ទេ វា​និង​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ ។ ដូច្នេះហើយ​ទើប​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​អភិបាលខេត្ត​ត​ម្រួ​វ​អោយ​ការថែទាំ​ជាប្រចាំ​។​ក្នុងនោះ​ប្រជាពលរដ្ឋ​រីករាយ​ធ្វើដំណើរ​តាមផ្លូវ​ក្នុង​ខេត្តព្រះវិហារ​មាន​ភាពកក់ក្ដៅ​និង​មិនសូវ​ភ័យខ្លាច​រលាក់​ឬ​ធ្លា​ក់ជ​ង្ហុ​ទេ​។​
​គួរ​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៦២ មាន​ប្រវែង​ជាង​១០០​គីឡូម៉ែត្រ ដោយ​ចាប់ពី​ប្រាសាទព្រះវិហារ ដល់ទី​រួម​ខេត្តព្រះវិហារ​និង​បន្ត​ទៅដល់​ខេត្តកំពង់ធំ​៕