ការងារ​ថែទាំ​ផ្លូវ​នៃ​មន្ទីរ​សាធារណៈការ​ខេត្តព្រះវិហារ​សម្រេចបាន​ជាច្រើន​គីឡូម៉ែត្រ​

403
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បន្តការងា​រ​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦៤​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​និង​មួយក្រុម​ទៀត​បាននិងកំពុង​កៀរ​សម្រួល​ថែម​ក្រួស​ក្រហម​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥​ដែល​សល់​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​មិនទាន់ ក្រាល​កៅស៊ូ​។​

​លោក​សំ លាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា នៅ​ថ្ងៃទី ១១​ខែកក្កដា​២០១៩​នេះ​ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់​ចំនួន​ពីរ​ក្រុម​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាននិងកំពុង​តែ មមាញឹក ក្នុងការ​ថែទាំ​ជាតិ លេខ ៦៤​ប្រវែង ៥២,១៥​គីឡូម៉ែត្រ ។​

(PK60+000 ដល់ PK112+150) ដោយ​បាញ់ កៅស៊ូ សៀ​ល ស្នាម​ប្រេះ និង​ស្រុត ចន្លោះ ពី គីឡូម៉ែត្រ ៧៥+០០០ ដល់ គីឡូម៉ែត្រ ៩៦+៥០០ = ២២៤​ម៉ែត្រការ៉េ និង​មួយ ក្រុម ទៀត​បាន​កំពុង កៀរ​សម្រួល ថែម​ក្រួស​ក្រហម លើ​កំណាត់​ផ្លូវជាតិ​លេខ​៩៥​ដែល​សល់​ប្រវែង​២០,៤​គីឡូម៉ែត្រ​មិនទាន់ បាន​ក្រាល​កៅស៊ូ គឺ ចាប់ពី​ទីរួមស្រុក ឆែប ដល់​ស្រុក​ជ័យ​សែន ខេត្ត ព្រះវិហារ ។​

​លោក​សំលាង​ទ្រី​បាន​បញ្ជាក់ថា​ខាងលើនេះ​ជា​សកម្មភាព​ថែទាំ​ផ្លូវ​ប្រចាំឆ្នាំ​២០១៩​ក្រោម​ការណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក​អភិបាលខេត្ត​ព្រះវិហារ​ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ផ្លូវ​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ចំណាយលុយ​ច្រើន​និង​ម្យ៉ាងទៀត​ក៏​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​បាន​ស្រួល​ផងដែរ​៕S/​