ការងារ​បួន​ប្រភេទ​ដែលមាន​ហានិភ័យ​កើត​មហារីក​សួត​ខ្ពស់បំផុត​

903

​ជំងឺមហារីក​សួត​ត្រូវបាន ចាត់ទុកថា​ជា “​ឃាតករ​” ឈរ​លំដាប់ ជួរមុខ ក្នុង​ក្រុម​ជំងឺមហារីក​អំពី​អត្រា អ្នក​កើត និង​ស្លាប់ ។ ក្រៅពី​ការជក់បារី ការងារ​បួន​ប្រភេទ​ខាងក្រោម​នេះ​ជា ការងារ ដែលមាន​ហានិភ័យ កើត​មហារីក​សួត​ខ្ពស់បំផុត ហេតុនេះ​គួរ​ទៅពិនិត្យ​មួយឆ្នាំ​ម្តង ដើម្បី​គ្រប់គ្រង​ជំងឺ​ឱ្យទាន់ពេល ។​
​ ​
១- កម្មករ​រោងចក្រ​គីមី​
​បរិស្ថាន​នៅក្នុង​រោងចក្រ គីមី​អាក្រក់​បំផុត​, ក្នុង​បរិយាកាស​មាន​គ្រាប់​គីមី​ពុល​, សរីរាង្គ​ក្រោយពេល ស្រូបយក​ជាតិពុល​នេះ នឹង​បញ្ជូន​វា​ចូលក្នុង​សួត ។​
​ ​
២- ប៉ូលិស​ចរាចរណ៍​
​ការងារ​របស់​ប៉ូលិស​ចរាចរណ៍ ត្រូវ​ប្រាស្រ័យ​រាល់ថ្ងៃ លើ​ដងផ្លូវ និង​ស្រូបយក​បរិមាណ​ដ៏​ច្រើន​នៃ​ធូលី ផ្សែង​យានជំនិះ​អាច​បង្ក​ជា​ជំងឺមហារីក​សួត ។​
​ ​
៣- គ្រូបង្រៀន​
​ចំពោះ​គ្រូបង្រៀន ប្រើ​ដី ស សរសេរ​រាល់ថ្ងៃ នឹង​ស្រូប​ចូល​សួត​នូវ កម្ទេច​ដីស​យ៉ាងច្រើន ដែល​វា​នឹង ប្រមូលផ្តុំ​នៅ​សួត និង​ផ្លូវដង្ហើម បង្ក​ការ ស្ទះ​សួត យូរៗ​ទៅនឹង​បណ្តាលឱ្យ​កើត មហារីក ។​
​ ​
៤- ចុងភៅ​
​ចុងភៅ​តែង​ស្ថិតក្នុង​បន្ទប់ ពុំ​សូវ​មាន​ខ្យល់​ចេញចូល និង​ប្រាស្រ័យ ជាមួយ​ប្រេង​, ផ្សែង និង​សារជាតិ​មាន គ្រោះថ្នាក់​ផ្សេងៗ ។ ពេល​ឈរ​ចម្អិន អាហារ ចុងភៅ​នឹងត្រូវ​ស្រូបយក បរិយាកាស​មិនល្អ​នោះ នាំឱ្យ​អាច​កើត ជំងឺមហារីក ។ ការស្រាវជ្រាវ​បង្ហាញថា ចម្អិន​អាហារ​១​ម៉ោង គឺ​ស្មើនឹង​ជក់បារី កន្លះ​ដើម ៕ ប្រែ​សម្រួល​: រតនៈ