ការងារ​មន្ត្រីរដ្ឋបាល​រាជធានី​មាន​ច្រើន តែ​កុំ​ថ្ងូរ ត្រូវ​រិះរក​គន្លឹះ ដើម្បី​ធ្វើ​ឲ្យ​បានសម្រេច និង​ជោគជ័យ

964
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​កិច្ចការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ច្រើន និង​មមាញឹក​ណាស់ ដែល​ធ្វើ​ឲ្យ​មន្ត្រី​របស់​យើង​មួយចំនួន​ថ្ងូរ​ថា ការងារ​ច្រើន តែ​កុំ​ថ្ងូរ ត្រូវ​រិះរក​គន្លឹះ ដើម្បី​ធ្វើ​ឲ្យ​បានសម្រេច និង​ជោគជ័យ ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។​ការ​ខំប្រឹង​របស់​យើង មិនមែន​មានន័យថា ឥតប្រយោជន៍​នោះទេ គឺ​យើង​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រជាជន ធ្វើ​ឲ្យ​យើង​កាន់​តែមាន​កម្លាំងចិត្ត ក្នុងការ​ធ្វើ​ឲ្យ​ភ្នំពេញ​កាន់តែ​ល្អ និង​កាន់តែ​មានការ​អភិវឌ្ឍ​។​
​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ទី​៥ មេសា ២០១៨ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី របស់​រដ្ឋបាល​រាជធានី នៅ​សាលា​រាជធានី​ភ្នំពេញ​ជិត​៣០០​នាក់ ។​

​ក្នុងឱកាស​នោះដែរ​លោក អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឧ​ប​ត្ត​ម្ភ​ដល់​មន្ត្រីរាជការ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជិត​៣០០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​១០០​ដុល្លារ រួម​នឹង​ស្រា​បៀ​២​កេស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ដើម្បី​ឲ្យ​បងប្អូន​មានឱកាស សប្បាយរីករាយ ក្នុង​ពិធីបុណ្យ​ប្រពៃណី​នេះ ហើយក៏​ជាការ​លើកទឹកចិត្ត ដែល​បងប្អូន​បាន​បំពេញការងារ បានល្អ​អស់​មួយឆ្នាំ​កន្លងមកនេះ​។​
​គួរបញ្ជាក់​ដែលថា​៖​សម្រាប់​មន្ត្រី​របស់​រដ្ឋ​បាល​ខណ្ឌ​ទាំង​១២​ក៏ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ផ្តល់ជូន​ជា​ស្រា​បៀ​១​កេស​ម្នាក់​ផងដែរ​៕

#