ការងារ​សំខាន់ៗ​ដែល​អភិបាល​រាជធានី​បាន​ដាក់ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ធ្វើ​

805
ចែករម្លែក

(​ភ្នំពេញ​)៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​រួចហើយ​ក្នុងការ​លុបបំបាត់​ចំណតរថយន្ត​បែប​អនាធិបតេយ្យ​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ រហូតដល់​ផ្សារ​ចាស់​ហើយ​ការលក់ដូរ​លើ​ទីតាំង​នេះ​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។​
​ ​
​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​​ឯកភាព​រាជធានី​ភ្នំពេញ​ដោយមាន​ការចូល​ពី​ពី​លោក​អភិបាលរង​រាជធានី​៤​រូប ស្នងការ​រាជធានី​ ​ស្ថាប័ន​តុលាការ​មេបញ្ជាការរង​កង​រាជ​​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​អភិបាលខណ្ឌ​ទាំង​១២​និង​មន្ទីរ​ទាំងអស់​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​


​ ​
​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នោះដែរ លោក ឃួ​ង ស្រេង​បានដាក់​កំណត់​រយៈពេល​២​សប្តាហ៍​ដើម្បី​ឲ្យ​អាជ្ញាធរ​​ខណ្ឌ​ទាំង​១២​ចាត់តាំង​អនុវត្ត​ទៅលើ​ទីតាំង​ឬ​ហាង​កុងស៊ីបញ្ចាំ​ឲ្យ​មាន​ប្រសិទ្ធភាព និង​បញ្ឈប់​ឲ្យ​បាន​នូវ​វប្បធម៌​អន្តរាគមន៍​លើ​ការងារ​​ខុសច្បាប់​។​ក្នុងន័យ​បញ្ជា​ផង និង​ណែនាំ​ផង លោក​អភិបាល​គូសបញ្ជាក់ថា​៖​ចំពោះ​កុងស៊ីបញ្ចាំ​ដែល​គ្មាន​ច្បាប់​អាជ្ញាធរ​ខណ្ឌ​ត្រូវ​ណែនាំ​​ឲ្យ​ម្ចាស់​ទីតាំង​នោះ​បញ្ឈប់ ឬ​បិទ​កុងស៊ីបញ្ចាំ​ហើយ​សុំច្បាប់​ជាថ្មី ។​

​ក្នុង​សប្ដាហ៍​កន្លងទៅ​នេះដែរ​កា​រងារ​ក្ដៅ​មួយទៀត​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​ថា​៖​មន្ត្រី​ត្រូវអនុវត្ត​តួនាទី មន្ត្រី​ជា​ខ្ញុំបំរើ​រាស្ត្រ ឬ​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ មិនមែនជា​ថ្នាក់ដឹកនាំ ឬ​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ​នោះទេ ។​លោក​បន្តថា​៖​បញ្ហាសំខាន់​មន្ត្រី​ដឹកនាំ​ត្រូវមាន​សាមគ្គី​ភាពជា​កក្តា​ចម្បង ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងនាម​មន្ត្រីរាជការ​ដាច់ខាត​​មិនត្រូវ​រើសអើង​ជាមួយ​ប្រជាពលរដ្ឋ ៕​ដោយ​៖​រ៉ា​ម៉ន​/sn

#