ការចង់​ដូរ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​មករ​បប​សាធារណរដ្ឋ​និយម​អាច​ចាត់ទុកជា​រដ្ឋប្រហារ​រ​ដ្ឋ​ធម្មនុញ្ញ​

1938

បរិយាយលេខនេះ: ចង់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ?​នៅលើ​ពិភពលោក ការគ្រប់គ្រង​រដ្ឋ​មាន​ពីរ​ប្រព័ន្ធ​ផ្សេងគ្នា គឺ ៖

១- ការគ្រប់គ្រង​តាម​ប្រព័ន្ធ​សាធារណ​រដ្ឋនិយម គឺ មាន​ប្រធានាធិបតី តែ​គ្មាន​ព្រះមហាក្សត្រ​សោយរាជ្យ​ទេ ។ ប្រធានាធិបតី កាន់អំណាច ដោយមាន​អាណត្តិ​កំណត់ គឺ​១​អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ ហើយ​ប្រធានាធិបតី​អាច​អនុញាតិ​ឲ្យ​ឈរឈ្មោះ​ប្រកួតប្រជែង​បាន​ម្តងទៀត​​គម្រប់​ជា ២​អាណត្តិ មិនមាន​សិទ្ធិ​ឈរឈ្មោះ លើសពី​២ អាណត្តិ​ទេ ។ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ត្រូវ​អនុវត្តតាម​ប្រព័ន្ធ​ឯក​​ត្ត​នាម ។​

២- ការគ្រប់គ្រង​តាម​ប្រព័ន្ធ រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ប្ញ​អាច​ហៅថា​ប្រព័ន្ធ​សភានិយម​ក៏បាន​។​ការបោះឆ្នោត​យកតាម​ប្រព័ន្ធ​សម​​មាត្រ គឺ​គណបក្ស​ដើរ​ជា​តួឯក​ក្នុងការ​បោះឆ្នោត មានន័យថា​បោះឆ្នោត​ជ្រើស​រើសយក​គណបក្ស​។​គណបក្សនយោបាយ​ជា​អ្នកកំណត់​​បេក្ខភាព​នាយករដ្ឋមន្ត្រី ។ នាយករដ្ឋមន្ត្រី មិនមាន​កំណត់​អាណត្តិ​ទេ ។​

​ផ្អែក​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១​ដែល​បាន​បញ្ចូល​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​ទៅក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ព្រះរាជាណាចក្រ​កម្ពុ​ជាយ​ក​តាម​លំនាំ​ការគ្រប់គ្រង​រដ្ឋ​តាម​ប្រព័ន្ធ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។​ប្រព័ន្ធ​គ្រប់​​គ្រង​នេះ មិនត្រូវ​បាន​អនុ​ញ្ញា​ត្ត​មានការ​កែប្រែ​ទេ ទោះបី ក្នុង​ការធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ក៏ត្រូវ​ហាមឃាត់​ដែរ ។​

​ដូច្នេះ ការដែល​ចង់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​ហើយ​អាច​ចាត់ទុកថា​ជាការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​ចង់​ដូរ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​មករ​បប​សាធារណ​រដ្ឋនិយម ដែល​រដ្ឋធម្មនុញ្ញ​បាន​ហាមឃាត់​ជាដាច់ខាត យោង​មាត្រា​១៥៥​ថ្មី ពីរ មាត្រ​១៥៣ ថ្មី ជំពូក​ទី ១៦ ថ្មី ពីរ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដូច្នេះ ជន​ណាក៏ដោយ​ដែលមាន​បំណង និង​ចេតនា​ចង់​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​របស់​ប្រទេស ត្រូវ​វ​មានទោស​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រា​​ជាណា​ចក្រ​៕ ដោយ ៖ឥសានទិស