ការចរចា​ស្រីលង្កា មិនអាច​បញ្ចប់​ជម្លោះ​ដណ្តើម​អំណាច​គ្នា​

818
ចែករម្លែក

ក្រុមមន្ត្រី បាន និយាយ កាលពី ថ្ងៃអាទិត្យ ទី ១៨ ខែវិច្ឆិកា ថា កិច្ចពិភាក្សា ដ៏ សំខាន់ ដើម្បី ដោះស្រាយ ការ ជម្លោះ ដណ្តើម អំណាច នៅ ស្រីលង្កា បាន បរាជ័យ ដោយ មិនអាច បំបែក ភាពជាប់គាំង ផ្នែក នយោបាយ ខណៈដែល មេដឹកនាំ សំខាន់ៗ ចំនួន ៣ នាក់ បាន ជួបគ្នា ជា លើកដំបូង ចាប់តាំងពី វិបត្តិ បាន ផ្ទុះឡើង កាលពី ខែ មុន ។

ប្រទេស ស្រីលង្កា ធ្លាក់ ក្នុង វិបត្តិ នយោបាយ ចាប់តាំងពី ថ្ងៃទី ២៦ ខែតុលា នៅពេលដែល ប្រធានាធិបតី លោក Maithripala Sirisena បាន បណ្តេញ នាយករដ្ឋមន្ត្រី ចេញពី អំណាច ហើយ ដាក់ជំនួស តំណែង នេះ ដោយ លោក Mahinda Rajapaksa ដែលជា អតីត គូប្រជែង ។

លោក Ranil Wickremesinghe នាយករដ្ឋមន្ត្រី ដែល ត្រូវបាន ដកចេញ ពី តំណែង នេះ អះអាងថា លោក នៅតែ ជា នាយករដ្ឋមន្ត្រី ហើយ សភា បាន បោះឆ្នោត ចំនួន ២ លើក កាលពី សប្តាហ៍ មុន ដើម្បី ច្រានចោល លោក Mahinda Rajapaksa ជា មេដឹកនាំ ។

ក្នុងការ ដោះស្រាយ វិបត្តិ នេះ លោក Ranil Wickremesinghe និង លោក Mahinda Rajapaksa បាន ទៅ ជួប ប្រធានាធិបតី លោក Maithripala Sirisena នៅ ការិយាល័យ របស់លោក នៅ ទីក្រុង កូ ឡុំ ប៊ូ កាលពី ថ្ងៃអាទិត្យ សម្រាប់ អ្វីដែល ត្រូវបាន ចាត់ទុកថា ជាការ ចរចា ដ៏ សំខាន់ ។

បុរស ទាំង ៣ នាក់ នេះ បាន ស្ថិតនៅ អគារ លេខាធិការដ្ឋាន ប្រធានាធិបតី អស់ រយៈពេល ជិត ២ ម៉ោង ដោយមាន ជំនួយការ និង មន្ត្រី បក្ស ច្រើន នាក់ របស់ ពួកគេ អម ទៅជា មួយ ប៉ុន្តែ មិនបាន បញ្ចប់ ការជាប់គាំង នយោបាយ នោះទេ ។

លោក Ranil Wickremesinghe បានទាមទារ ឱ្យ រដ្ឋាភិបាល របស់លោក ស្តារ ស្ថានភាព ឡើងវិញ ដោយ ប្រកួតប្រជែង ប្រឆាំង ទល់នឹង លោក Mahinda Rajapaksa នៅ សភា ដើម្បី បង្ហាញ នរណា មាន សំឡេងគាំទ្រ ភាគច្រើន នៅ សភា ដែលមាន សមាជិក ចំនួន ២២៥ រូបនេះ ។

គណបក្ស របស់ លោក Mahinda Rajapaksa បាន សារភាពថា ខ្លួន ខ្វះ សំឡេង ភាគច្រើន នៅក្នុង នីតិប្បញ្ញត្តិ ៕

 លោក Ranil Wickremesinghe ( រូប ឆ្វេង ) និង លោក Mahinda Rajapaksa ( រូប ស្តាំ ) បាន ជួប លោក Maithripala Sirisena នៅ ការិយាល័យ របស់លោក កាល ពី ថ្ងៃះ អាទិត្