ការចិញ្ចឹម​កង្កែប​ក្នុង​ដប​ប្លា​ស្ទិ​ច​

860

+ សម្ភារៈ​មានដូចជា​៖
១. ដបទឹកក្រូច​ចំណុះ ១,២៥​លីត្រ ដែលមាន​រាង​មូល ឬ​ជ្រុង​ជាការ​ប្រសើរ​

២. ធ្នើ​សម្រាប់​ដាក់​ចិញ្ចឹម​

៣. កូន​ពូជ​កង្កែប​

៤. ចំណី​កង្កែប ឬ​ចំណី​ត្រី​

+ វិធី​ចិញ្ចឹម​៖

១. យក​ដប​ប្លា​ស្ទិ​ច​ចាក់​រន្ធ​ពីរ​សម្រាប់​ដាក់​ចំណី និង​អោយ​ខ្យល់​ចេញចូល​បាន បន្ទាប់មក​ដាក់​ទឹក​តិច​ល្មម​ចូលទៅក្នុង​ដប ដោយ​មិនអោយ​ពេញ​នោះទេ​។​

២. បន្ទាប់មក​ដាក់​កូន​ក​ង្កែ​ប​ចូលក្នុង​ដប​នោះ រួច​បិទ​គម្រប​ឲ្យ​ជិត​។​

៣. យក​ដប​ទៅ​រៀបចំ​ដាក់​នៅ​ធ្នើ​ដែល​បានរៀបចំ​រួច​។​

៤. ផ្តល់​ចំណី​ដល់​វា ពីរដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ពេល​ល្ងាច​ដាក់​តាម​រន្ធ​ដែល​យើង​បាន​ចោះ​រួច​នោះ​។​

៥. ត្រូវ​ផ្លាស់ប្តូរ​ទឹក​រាល់​២​ថ្ងៃ​ម្តង ដោយ​មួល​គម្រប​ចាក់ទឹក​ចេញ និង​ដាក់​ទឹកស្អាត​ថ្មី​ចូល​។​

៦. ៣​ខែ ក្រោយ​យើង​អាច​ចាប់​វា​លក់បាន​ហើយ​។​

+ ការ​ឲ្យ​ចំណី និង​ថែទាំ​៖

– ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម​
– ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម​
– ត្រូវ​លាង​ដប​សម្រាប់​ដាក់​ចំណី​ឲ្យ​ស្ងា​ត​មុន​ដាក់​ចំណី និង​មិនត្រូវ​ឲ្យ​មាន​ក្លិន​មិនល្អ​
– កង្កែប​ភាគ​អាច​នឹងមាន​របួស​ដោយ​សារ​មាត់​របស់​វា​បុក​ជាមួយនឹង​ដប យើង​អាច​ព្យាបាល​ដោយ​លាយថ្នាំ antibiotics ជាមួយ​ចំណី​ឲ្យ​វា​ស៊ី​។ មិនត្រូវ​ឲ្យ​មាន​សល់​ចំណី​នៅក្នុង​ដប​ឡើយ​។​

​ការចិញ្ចឹម​បែបនេះ​មាន​ភាពងាយស្រួល ធ្វើ​ឲ្យ​កង្កែប​មាន​អនាម័យ និង​សុខ​ភាពល្អ​។​

+ អត្ថប្រយោជន៍​

១. ងាយស្រួល​មិនត្រូវ​ការ​ទីតាំង​ធំ​សម្រាប់​ចិញ្ចឹម​ឡើយ​
២. អាចដាក់​ចំណី​កង្កែប​បាន​យ៉ាង​ងាយស្រួល មាន​ប្រសិទ្ធិភាព និង​មិន​ខ្ជះខ្ជាយ​ចំណី​
៣. ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ជម្ងឺ និង​ប្រើ​ទឹក​តិច​។​
៤. អាច​ធ្វើជា​អាហារ និង​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុមគ្រួសារ​ផងដែរ ៕ ប្រភព​: អ៊ាង សុផល្លែត​