ការចិញ្ចឹម​ជន្លេន​ក្រហម​ជា​ចំណី​មាន់​-​ទា​

341

​ព័ត៌មាន​ទូទៅ​
​ជន្លេន​គឺ ជា​សត្វ​ម្យ៉ាង ដែលមាន​ប្រយោជន៍​ច្រើន​មុខ​ចំពោះ​ការងារ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ​ផ្សេងៗ​។​

​ជន្លេន​ជាស​ត្វ​ងាយស្រួល​ចិញ្ចឹម សំបូរ​ទៅដោយ​ប្រូតេអ៊ីន​ខ្ពស់ ជា​ចំណី​សំរាប់​សត្វ​មាន់ ទា ជ្រូក ត្រី និង​កង្កែប​ជាដើម ។​

​ការជ្រើសរើស​ទីតាំង​សំរាប់​ជីករណ្ដៅ
– កន្លែង​មាន​ដី​ខ្ពស់​ល្មម មិន​លិច​ទឹក មិន​ក្ដៅ​ស្ងួត​ខ្លាំង​
– ដី​មាន​ម្លប់​ត្រជាក់ និង​ខ្យល់​ចេញចូល​បានល្អ​

២.​ការរៀបចំ​រណ្ដៅ​ចិញ្ចឹម​ជន្លេន​
​ទំហំ​រណ្ដៅ​ដែល​សមស្រប​មានៈ​
– បណ្ដោយ​ប្រវែង​២​ម ទទឹង​១​ម និង​ជំរៅ ០,៣​ម ។​

– ត្រូវ​ទ្រាប់​ក្រណាត់​ប្លា​ស្ទីក​នៅ​បាត​រណ្ដៅ​

– បាំង​បន្ទះក្ដា​ជុំវិញ​ជៀសវាង​ដី​បាក់​ចូលក្នុង​រណ្ដៅ​

– ទំ​លុះ​រន្ធ​តូចៗ ចំងាយ​ពីគ្នា ១​សង់ទីម៉ែត្រ ។​

៣. ការផ្ដល់​ចំណី​អោយ​ជន្លេន
​ចំណី​សំរាប់​ដាក់អោយ​ជន្លេន​ស៊ី​មានៈ លាមក​គោ លាមក​សេះ ពពែ​ស្រស់ និង​កាកសំណល់​ផ្ទះបាយ ។
– ដំបូង​ត្រូវដាក់​ដី​ទ្រាប់​បាត កំរាស់ ៥​សង់ទីម៉ែត្រ​។ រួច​កៀរ​អោយ​ស្មើ​មុននឹង​ដាក់​លាមក​គោ​ស្រស់​ចូល ។​
– ប្រើ​លាមក​គោ​ស្រស់​ចំនួន ១០០​គ​.​ក ដោយ​បំបែក​អោយ​ម៉ត់​មាន​កំរាស់ ១០​សង់ទីម៉ែត្រ ។​

៤.​ការដាក់​លាមក​គោ​ស្រស់​នឹង​ពូជ​ជន្លេន​សំរាប់​ចិញ្ចឹម​
– នៅពេល​ដាក់​លាមក​គោ​រួច ត្រូវយក​ពូជ​ជន្លេន​ដាក់​ក្នុង​លាមក​គោ​នោះ​ចំនួន​៤-៥​កន្លែង ។​
– ពូជ​ជន្លេន​ត្រូវ​ប្រើ​មាន​ចំនួន​១​គីឡូក្រាម (​គិត​ទាំង​ជន្លេន និង​លាមក​សត្វ​) ក្នុង​ផ្ទៃ​រណ្ដៅ ១​ម៉ែត្រការ៉េ ។​
– បន្ទាប់ពី​ដាក់​ពូជ​ជន្លេន​ហើយ ត្រូវ​ស្រោច​ទឹក​អោយ​សើម​ល្មម ជៀសវាង​កុំអោយ​ទឹក​ជោគ​ពេក ។​
– ស្រោច​ទឹក ២-៣​ថ្ងៃ​ម្ដង ដើម្បី​រក្សា​សំណើម​អោយបាន​ថេរ តែ​មិនត្រូវ​ស្រោច​ទឹក​អោយ​ជោគ​ពេក​ទេ ។​
– នៅពេល​ជន្លេន​កើត​បាន​ច្រើន ត្រូវ​បន្ថែម​លាមក​គោ​ស្រស់ ចំនួន​៣​គីឡូក្រាម​ក្នុង​១​ម៉ែត្រការ៉េ ក្នុង​រយៈ ពេល​១​សប្ដាហ៍​ម្ដង ។​

៥. ការរៀបចំ​ដំបូល​រណ្ដៅ​ចិញ្ចឹម​ជន្លេន​
– ធ្វើ​ដំបូល​ដើម្បី​ការពារ​ទឹកភ្លៀង និង​កំដៅថ្ងៃ​
– ធ្វើ​របង​ព័ទ្ធជុំវិញ ដើម្បី​ការពារ​សត្វ​ចូល​កកាយ ។​


៦. ការប្រមូល​ផល​ជន្លេន​អោយ​សត្វ​ស៊ី
​ត្រូវ​យកតាម​កន្លែង​បន្តបន្ទាប់ ។ ឧ​ទា​ហរ​ហ៍ បើ​យក​ទំហំ ១០ សង់ទីម៉ែត្រ ត្រូវដាក់​លាមក​គោ​ស្រស់ នៅ​កន្លែង​នោះ ចំនួន​២​គីឡូក្រាម ។ ពេល​យក​អស់​តាម​លំដាប់​ដល់​កន្លែង ដើម​នោះ​ជន្លេន​កកើត​មាន ដូចដើម​វិញ ។​

៧. សន្និដ្ឋាន
​ការចិញ្ចឹម​ជន្លេន​មាន​ប្រយោជន៍​សំខាន់​ណាស់ សំរាប់​ជា​ចំណី​សត្វ​ផង និង​លាមក​របស់​វា​ធ្វើជា​ជី ធម្មជាតិ​សំរាប់​ដាំ​ដំណាំ​ដ៏​ល្អ​បំផុត ជាហេតុ​ធ្វើអោយ​ដំណាំ​លូតលាស់​បានល្អ និង​បង្កើន​ទិន្នផល​ខ្ពស់ ៕​