ការចិញ្ចឹម​ទា​ដោយ​ផ្សំ​ចំណី​ដោយ​ខ្លួនឯង​

463
ចែករម្លែក

ឧស្សាហកម្ម​សាច់​ទា និង​ពង​ទា គឺជា​មុខរបរ​មួយ​កាក់កប​គួរសម បើ​យើង​អាច​ចំណាយអស់​តិច និង​អាច​ផ្សំ​ចំណី​ឲ្យ​វា​ស៊ី​បាន​គ្រប់គ្រាន់ ។ សព្វថ្ងៃនេះ​ការចិញ្ចឹម​ទា គឺជា​រឿង​មួយលំបាក​សម្រាប់​អ្នកខ្លះ​ដែល​មិនមាន​ការពិសោធ និង​មិនមាន​លុយ​គ្រប់គ្រាន់​សម្រាប់ទិញ​ចំណី​ឲ្យ​វា​ស៊ី ដូច្នេះហើយ​ចំនួន​អ្នក​ចិញ្ចឹម​បាន​ថយចុះ​យ៉ាងច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។​

១. ការផ្ដល់​ចំណី​
​ចំណី​ដែល​អាច​ផ្ដល់​ឲ្យ​ទារ​របស់​បងប្អូន មាន​ដូចខាងក្រោម​៖

  • ស្រូវ​បណ្ដុះ​ឲ្យ​ចេញ​ជា​ពន្លក​
  • ដំឡូងឈើ ដំឡូងជ្វា ស្ងោរល្ពៅ​ទុំ​កិន​ឲ្យ​ខ្ទេច សម្បកចេក​ផ្អាប់​
  • ស្លឹក​ដំឡូងជ្វា​ឲ្យ​ស៊ី​ស្រស់ៗ​
  • ស្លឹក​ដំឡូងឈើស្ងោរ ឬ​ត្រាំ​ទឹក​ស្ករ​មួយ​យប់​សិន​ទើប​ឲ្យ​វា​ស៊ី​
  • ខ្យង​ខ្ចៅ លៀស គ្រុំ កូន​កង្កែប ជន្លេន ប្រមូល​ទិញយក​មក​ឲ្យ​វា​ស៊ី ពី​អ្នក​ដែល​គេ​ដើររក​
  • ត្រាវ​កាត់​ជា​ដុំៗ​ហាល រួច​កិន​លាយ​ជាមួយ​ខ្យង​ខ្ចៅ កន្ទក់​ឲ្យ​វា​ស៊ី​
  • ត្រី​ល្អិតៗ​ស្រស់ៗ ដែល​គេ​រកបាន​ពី​សមុទ្រ មួយ​សប្ដាហ៍​ស្ងោរ​ឲ្យ​ស៊ី​ម្ដង​លាយ​ជាមួយកន្ទក់ ។​

​ចំណី​ទាំងអស់​ខាងលើនេះ គឺ​ល្អ​ណាស់​ ល្អ​បំផុត ហើយ​ថែមទាំង​ជួយ​ការពារ​ទា​បងប្អូន មិន​ឲ្យ​ប្រទះ​បញ្ហា​ជំងឺ​ផ្សេងៗ​ថែម​ទៀតផង ។​

២. ការការពារ​ជំ​ង​ឈ​រាតត្បាត​ផ្សេងៗ​
បងប្អូន​អាច​ការពារ​ជំងឺ​រាតត្បាត​ផ្សេងៗ​មកលើ​សត្វ​ទា​បងប្អូន ដោយ​អនុវត្តន៍តាម​វិធី ខាងក្រោម​៖

  • កន្លែង​ចិញ្ចឹម​ត្រូវបាន​សម្អាត​ជា​រៀងរាល់ថ្ងៃ​
  • ទឹក​សម្រាប់​ឲ្យ​ទា​លេង​ត្រូវ​បូម​ប្ដូរ​មក​ច្រោះ​ឲ្យ​ស្អាត រួច​ទើប​បង្ហូរ​ចូល​វិញ​
  • ការធ្វើ​បែបនេះ​វា​ជួយ​កាត់បន្ថយ​ការឆ្លង​ជំងឺ​បាន​ទាំងស្រុង ។​

​ត្រូវ​ចងចាំ​ថា នៅពេលដែល​បាន​ភ្ញាស់​ពង​ទាំងអស់​ដែល​យើង​ត្រូវការ​ហើយ យើង​ជ្រើស​យកតែ​ពូជ​បង្កាត់​ល្អ មាន​ពង​ច្រើន​ហើយ​ព្យាយាម​រក្សា​ពូជ​នោះ​ឲ្យ​បានល្អ ដើម្បី​ចិញ្ចឹម​បន្ត ៕ ប្រភព​: អ៊ាង សុផល្លែត​/Ha