ការចិញ្ចឹម​មាន់​ទា​តាម​ផ្ទះ​មិន​ខាត​

473

​មាន់​ទា​ត្រូវ​ចិញ្ចឹម​ក្នុង​គោល​សំខាន់​ទីមួយ គឺ​ភ្នាក់ងារ​ទប់ទល់​សត្វល្អិត ទី​២​ប្រើ​សាច់ ឯ​ទី​៣​គឺ​យក​ជី ។ កាលបើ​យើង​កំណត់​គោលបំណង​នៃ​ការចិញ្ចឹម​បែបនេះ យើង​ពុំមាន​ឃើញ​ខាត​ក្នុងពេលដែល​វា​ស្លាប់​នោះទេ ។ ត្រូវ​ចិញ្ចឹម​មាន់​ឲ្យ​មាន ចំណេញ​ទាំងអស់​របៀប​ណា ? ។​

– ចិញ្ចឹម​តិចតួច​ដោយ​មិន​ទិញ​ចំណី​ពី​ផ្សារ មិន​ឲ្យ​របស់​ដែល​មនុស្ស​នៅ​ស៊ី​បាន​ទៅ​មាន់ មិន​ចាក់​ថ្នាំ​ឲ្យ​អស់​លុយ ។

– បង្កើន​បរិមាណ​ក្នុង​ខែ​ដែល​ត្រូវ​បង្កើន បន្ថយ​បរិមាណ​ក្នុង​ខែ​ដែល​ត្រូវ​បន្ថយ ។​
– ប្រើប្រាស់​គ្រប់​សំណល់​ពី​មាន់​: មាន​អាចម៍ មាន​រោម រួមទាំង​មាន់​ទា​ងាប់ យក​កប់​ធ្វើ​ជី ។ ពេល​រោម​មាន់​ផុយ​ពុក ធាតុ​របស់​វា​ប្រែ ទៅជា​ជី​ឈ្មោះ​អា​ហ្សូ​ត​យ៉ាងច្រើន បើ​ដា​ក់វា​ក្នុង​រាន​ដាំ​ខ្ទឹម ឬ​គូឆាយ​ល្អ​ណាស់ ។ អាចម៍​វា​មាន​ជាតិ​ជី​ឈ្មោះ អា​ហ្សូ​ត ច្រើនជាង​អាចម៍ គោ ដែល​ធ្វើ​ឲ្យ​ស្លឹក និង​ដង​ដើម​ស្ទុះ​លឿន បើ​ប្រើ​លើ​ពួក​បន្លែ ឬ​កូន​ដំណាំ​ទើប​ដាំ ។​
– បើសិនណា​ជា​កប់ខ្មោច​មាន់​១ នៅ​២​ម៉ែត្រ​ពី​គល់​ខ្នុរ ក្នុងពេល​ខ្នុរ​ចេញ​ផ្កា នោះ​អំណាច​ជី​កើតចេញពី​មាន់​១ ហុច​ផល​ជា​ផ្លែ​ខ្នុរ​ត្រឡប់ មក​យើង​វិញ លើសពី​ការដែល​យើង​មិន​កប់ខ្មោច​មាន់ គឺអាច​ប្រហែល​តំលៃ​មាន់​១ ។​

​ទ្រុងមាន់​
– ត្រូវធ្វើ​នៅក្រៅ​ផ្ទះ ដើម្បី​កុំ​ឲ្យ​ស្រមើរ និង​ក្លិនស្អុយ​ចូល​ផ្ទះ ។​
– ទ្រុង​ស្រលះ ទូលាយ មាន​ខ្យល់​ចេញចូល តែ​បាំង​ឲ្យ​ងងឹត​ក្នុង ទើប​មាន់​ឡើង​ហើយ មិន​ច្រាល​ចុះ​វិញ​ដោយ​ចឹក​គ្នា ។​
– មាន់​ធំ​ដែល​ដេក​តាម​ដើមឈើ មាន​ភាព​ទប់​និង​ជម្ងឺ​ជាង ។​
– ធ្វើ​ប្រដាប់​ក្រុង​ពី​ឬ​ស្សី​១​កំណាត់​ចំនួន ៣ ឬ ៤ សំរាប់​ក្រុងមាន់​បណ្ដើរកូន​ទើប​ញាស់ និង​ក្រុង​កុំអោយ​ដើរ​ពេល​មាន​ជ​ម្ងឹ​រាតត្បាត ។​


ពេល​ត្រូវ​ទិញ​កូន​ទា និង​បន្ថយ​ទា​
​ចិញ្ចឹម​កូន​ទា​ក្នុង​យុទ្ធសាស្ត្រ​ជួយ​ថែរក្សា​ស្រូវ ។ ដូច្នេះ​ត្រូវ​ទិញ​កូន​ទា​ចំនួន​២០​ក្បាល នៅ​កណ្ដាលខែ​៦ ។ ដល់​ខែ​៧ ពេល​ស្រូវ​រឹង​ដើម ហើយ​ត្រូវ​លែង​កូន​ទា​ចូលក្នុង​ស្រូវ ។​


– កាលបើ​ភូមិសាស្ត្រ​ស្រែ​យើង​មានទឹក​តិចៗ ហើយ​មានកូន​ដុប​អាចម៍​ជន្លេន​ផ្ទះ​នោះ មិនត្រូវ​លែង​ទា​ចូល​ទេ ព្រោះ​ទា​នឹង​ហួរ​យក​ជន្លេន​អស់ ។ តែបើ​មានកូន​សត្វ​ច្រើន​ក្នុង​ស្រូវ ត្រូវ​លែង​កូន​ទា​ចូល ។
– ពេល​ស្រូវ​ផើម​ត្រូវយក​ទា​ចេញ​វិញ ។​
– បើសិនណា​ជា​ចំណី​ធម្មជាតិ​មិន​គ្រប់ នៅពេល​ទា​ពាក់អាវ​កាក់​ត្រូវ​បញ្ចេញ​វា​ជា​បណ្ដើរៗ ។​
– ពេល​ស្រូវ​ផើម​បើ​ចង់ទុក​ទាយ​កពង ត្រូវ​ទុក​តែ​មេ​៣ សំរាប់​ស៊ី​សំដីស្រូវ​ដែល​ដោយ​ទាំង​គ្រាប់​ល្អៗ​ខ្លះ ។
– ពេល​រោយស្រូវ ត្រូវកា​ត់យ​កស្រូវ​ដែល​ដាក់​ម្សៅ​ស្ងើ​រ សំរាប់​ឲ្យ​ទា​ស៊ី ព្រោះ​បើ​ទុក​ក៏​គ្រាប់​នេះ​បែក​អស់​ពេល​កិន ។​

​ពេល​ត្រូវ​ពង្រីក​និង​បន្ថយ​មាន់​
– ត្រូវ​ចិញ្ចឹម​មិន​ឲ្យ​កកកុញ​ហួស​ពី​មាន់​ធំ​១០​ឡើយ បើ​ទី​ដី​ផ្ទះ​យើង​ស្រឡះ ឬ​ក្នុង​កសិដ្ឋាន ។​
– មាន់​មេ ២ និង បា​១ ជាការ​គ្រប់គ្រាន់ ។​
– កូន​មាន់​ចាប់ពី​១​គីឡូ​ឡើងទៅ ត្រូវ​បញ្ចេញ​បណ្ដើរៗ ធ្វើយ៉ាងណា​កុំ​ទុក​ឲ្យ​កក​ច្រើន ។ យើង​ចិញ្ចឹម​ដោយ​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​ខ្លួនឯង បើ​ទុក​មាន់​ច្រើនពេក ចំណី​រកបាន​មិន​គ្រប់គ្រាន់​នោះ ក៏​គ្មាន​ផល​អ្វី​ដែរ ហើយ​បើ​ដល់ពេល​ស្លាប់ យើង​ក៏​ពុំទាន់​បាន​បញ្ចេញ​ខ្លះ​សោះ ។​
– នៅ​ខែ​៤ ទៅ​ខែ​៨ ដែល​ច្រើន​ក្ដៅ​សើម​នោះ មាន់​តែង​ស្លាប់ ។ ពេលនេះ​គួរ​ថែ​តែ​មេ​ពូជ​ទុក​បាន​ហើយ ហើយ​កុំ​លែង​ពេក តៀង​ឧស្សាហ៍​ក្រុង​ឲ្យ​ទឹក​ចំណី​ត្រឹមត្រូវ ។ ចំណី​បន្ថែម​ឲ្យ​មាន់ គឺ​បាយ​សំឡ​សល់ ជា​ចំណី​ល្អ​ពិសេស ។​


​ការចិញ្ចឹម​មាន់​តាម​គ្រួសារ​បែបនេះ​មិនត្រូវ​ខាន​បានឡើយ ព្រោះ​មាន់​ជា​ជំនួយ​បោសសំអាត​សត្រូវ​របស់​ដំណាំ ៕​