ការចិញ្ចឹម​សត្វ​ពពែ​យក​សាច់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​បំប៉ន​សុខភាព​

7041
ចែករម្លែក
  • 4
    Shares

​ពពែ ជា​សត្វ​មួយ​ប្រភេទ​ងាយស្រួល​ចិញ្ចឹម​បំផុត​ឆាប់​ទទួលបាន​ផល រីកសាយ​កូនចៅ​យ៉ាង​ឆាប់ រហ័ស ស៊ី​ចំណី​មិន​រើសមុខ​អាច​ចិញ្ចឹម​តិច ឬ​ច្រើន​ទៅតាម​លទ្ធភាព​របស់​យើង ។ ប្រជាពលរដ្ឋ​ខ្មែរ យើង​មួយចំនួនធំ​ប្រកប​របរ​រកស៊ី និង​រស់​នៅតាម​ទីជនបទ មាន​ដី​ទំនេរ​ធំៗ មាន​ស្មៅ យ៉ាង​បរិបូ​ណ៍ គួរតែ​នាំគ្នា​ចិញ្ចឹម ពពែ​តាម​គ្រួសារ​ឲ្យ​បាន​ច្រើន ព្រោះ​វា​មាន​ប្រយោជន៍​ច្រើនណាស់ មួយវិញទៀត នោះ យើង​គួរ​គប្បី​នាំគ្នា​បង្កើត​ទម្លាប់​បរិភោគ​សាច់​ពពែ​មួយទៀត​ក្រៅពី​សាច់មាន់ ទា ជ្រូក គោ ក្របី ដែល​យើង​ធ្លាប់​ស្គាល់​រសជាតិ​វា​រួច​ទៅហើយនោះ ថែម​ពពែ​មួយទៀត​ក៏​គ្មានអ្វី​ទាស់ខុស​ដែរ សាច់​របស់​វា​ក៏​ឆ្ងាញ់ រហូត​អ្នកខ្លះ​គិតថា សាច់​វា​ប៉ូវ​សុខភាព​ច្រើន​ផង ។ តាម​ការប្រៀបធៀប​មួយ គេ​បាន​រកឃើញថា សាច់​ពពែ​មាន​ប្រូតេអ៊ីន​ល្អ​ជាង​សាច់​ដទៃ​ឯទៀត ល្អ​ជាង សាច់គោ មាន់ ជ្រូក ទា ។ វា​មាន​កាឡូរី​តិចជាង​សាច់គោ មាន់ ចៀម និង​ជ្រូក ។​

​ក្នុង​ចំនួន​សាច់​ស្មើគ្នា​៖
– សាច់​ពពែ​មាន កាឡូរី ១២២ កាឡូរី​
– សាច់មាន់​មាន​កាឡូរី ១៦២ ការ​ឡូរី​

– សាច់គោ​មាន​កាឡូរី ១៧៩ កាឡូរី​
– សាច់ជ្រូក​មាន​កាឡូរី ១៨០ កាឡូរី
– សាច់​ចៀម​មាន​កាឡូរី ១៧៥ កាឡូរី​
– សាច់​ពពែ​សម្បូរ​ណ៍​ដោយ​ជាតិ​ដែក​ច្រើន ក្រៅពីនេះ​ក៏មាន​ប៉ូ​តា​ស្យូ​ម​ច្រើន​ដែរ​
– សាច់​ពពែ​មាន saturated fat តិចជាង​សាច់គោ ព្រោះ​ខ្លាញ់​ប្រភេទ​នេះ អាចធ្វើ​ឲ្យ​កូ​ឡេស​ស្តឺ​រ៉ូ​ល ឡើង​ខ្ព​ស់បាន តែ​វា​មាន unsaturated fats ច្រើន ជា​ប្រភេទ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព យើង សមាគម​ផ្នែក​សុខភាព​បេះដូង​នៃ​សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​គ្រប់គ្នា បរិភោគ​សាច់​បែប ដូចជា​សាច់​ពពែ​នេះ ព្រោះ​វា​អាចជួយ​ការពារ​មិន​ឲ្យ​យើង​កើត​ជម្ងឺ​បេះដូង ការ​គាំងបេះដូង និង​ជម្ងឺ ខ្លះទៀត​ដែល​តែង​យាយី​សុខភាព​យើង​ដោយសារ​ការបរិភោគ​សាច់​ផ្សេងទៀត ។​

​សាច់​ពពែ​ជា​ប្រភេទ​សាច់ ដែល​មិនសូវ​សម្បូរ​ណ៍​ខ្លាញ់ ដូច្នេះ វា​ត្រូវការ​ឲ្យ​យើង​រក្សា​វា​ទុក​ក្នុង​ទី​ដែល មាន​សីតុណ្ហភាព​តិច និង​មាន​សំណើម ព្រោះ​សាច់​របស់​វា​ងាយ​ស្ងួត​ក្រៀម​យ៉ាង​ឆាប់រហ័ស ឬ​ជួន កាល​រឹង​ពេក​ពិបាក​ក្នុងការ​ចំអិន​ក៏មានដែរ ។ សាច់​ពពែ អាច​ឲ្យ​គេ​ចំអិន ជា​ស៊ុប អាំង ដុត ធ្វើ​សាច់ ក្រៀម ក្រៅពីនេះ​សាច់​របស់​វា អាច​ឲ្យ​គេ​យក​ធ្វើជា​សាច់ក្រក​បាន​យ៉ាង​ល្អ​ព្រោះ​វា​មិនសូវ​សម្បូរ ជាតិ​ខ្លាញ់ មិនតែប៉ុណ្ណោះ​សាច់ក្រក​ពពែ​មាន​រសជាតិ​ឆ្ងាញ់​ផងដែរ ។

១. ការចិញ្ចឹម​ពពែ​៖
– អាចធ្វើ​ទ្រុង ឬ​ចិញ្ចឹម​ពពែ​នៅលើ​ដី​ក៏បាន តែ​ត្រូវ​ចាក់ដី​ត្រង់​ទី​ដែល​ត្រូវធ្វើ​ទ្រុង​ឲ្យ​វា​នោះ​ឲ្យ​បាន​ខ្ពស់ ជាង ដី​ដែល​នៅ​ជុំវិញ​ទ្រុង​ប្រមាណ​ជា ៣០​សង្ទីម៉ែត្រ អាស្រ័យ​ផងដែរ​ទៅលើ​ស្ថានភាព​ដី​ដែល យើង​បាន និង​បរិស្ថាន​ជុំវិញ​
– រោង​សម្រាប់​ពពែ​រស់នៅ​ត្រូវ​ប្រើ​ស្លឹក​សម្រាប់​ប្រក់ ព្រោះ​វា​មិនសូវ​ក្ដៅ​តែបើ​មានលទ្ធភាព​ទិញ​ស័​ង្ក សី​ប្រក់​នោះ​កាន់តែ​ប្រសើរ បើ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ទេ យើង​អាច​ប្រក់​ស្លឹក ឬ​ស្បូវ​ក៏បាន​

– នៅ​បាត​ទ្រុង​គួរ​ក្រាល​ចំបើង ឬ​អង្កាម​ធ្វើជា​ទ្រនាប់​ឲ្យ​បាន​កម្រាស់​ប្រហែល ៣០​សង្ទីម៉ែត្រ និង​ក្រាល​ចំបើង​ពីលើ​មួយ​ជាន់​ទៀត​
– ត្រូវ​ត្រៀម​រៀបចំ​ទីមួយ​ក្នុង​រោង​នោះ​សម្រាប់​ដាក់​មេ​ដែល​ផើម និង​កូន ទើប​កើត​របស់​វា ដោយ គ្រាន់តែ​ឃាំង​វា​ដោយឡែក​ពី​គេ​

២. ការផ្ដល់​ចំណី​
– ត្រូវ​ត្រៀម​ជាមុន​ឲ្យ​ហើយ ដោយ​ដាំ​ដើម​អំពិល​ទឹក ក​ន្ធុំ​ថេត ស្មៅ​ផ្អែម ស្មៅ​បារាំង មន ដើម​ម្រុំ អង្គារ​ដី​ឲ្យ​បាន​ច្រើន​កន្លែង​តាម​របង​ដី
– ការត្រៀម​ដើមឈើ​ធ្វើ​ចំណី​ឲ្យ​វា​ជាមុន​នេះ ដើម្បី​ជួយផ្ដល់​ជា​ចំណី​ឲ្យ​វា ខណៈពេលដែល​វា​មិនអាច ចេញ​រក​ចំណី​បាន ដោយសារ​មាន​ភ្លៀង អាកាសធាតុ​មិនល្អ និង​នៅពេលដែល​យើង​មិនបាន​ឲ្យ​វា ចេញ​រក​ចំណី ដោយមាន​រវល់​

– ក្រៅពី​រុក្ខជាតិ​ទាំងនេះ ត្រូវ​ចេះ​រក​វិធី​រៀប​ចំណី​ឲ្យ​ផ្សេងទៀត តាម​ដែល​អាចធ្វើ​ទៅបាន និង​អាច រកបាន​ក្នុង​កន្លែង ឬ​តំបន់​ដែល​យើង​រស់នៅ
– ពពែ​មិន​ចូលចិត្ត​ស៊ី​ចំណី​តែមួយ​មុខ​នោះទេ វា​ចូលចិត្ត​ស៊ី​ចំណី​ច្រើន​ប្រភេទ​ចម្រុះ​គ្នា វា​ចូលចិត្ត តែ​ចំណី​ណា​ដែល​ស្អាត មិន​ផ្អូម ឬ​មាន​អាស៊ីដ​ច្រើន​ឡើយ

– ការដាំ​ស្មៅ​ច្រើន​ប្រភេទ​លាយ​ចម្រុះ​គ​ញ​នា​សម្រាប់​ជា​ចំណី គឺជា​រឿង​មួយ​ចាំបាច់​ណាស់​ហើយ ត្រូវ​ថែទាំ​ស្មៅ​នោះ​ឲ្យ​បានល្អ និង​លូតលាស់​គ្រប់​រដូវ​កាល ដូច្នេះ គួរ​មាន​វិធីសាស្ត្រ​ដែល​ល្អ​មួយ ដើម្បី​ថែរក្សា​ស្មៅ​យើង​ឲ្យ​មាន​គ្រប់គ្រាន់​សម្រាប់​ជា​ចំណី​ឲ្យ​វា ។​

៣. ការជ្រើសរើស​ពូជ​ពពែ​សម្រាប់​ចិញ្ចឹម​
​ពពែ​មាន​ច្រើន​ពូជ ពូជ​ដែល​គេ​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​ច្រើន​ជា​ពូជ​ដែល​នាំចូល​មកពី ប្រទេស​ថៃ​ជា​ពូជ​ដែល​គេ​បាន​បង្កាត់​រួចស្រេច​ទៅហើយ យើង​ពិបាក​នឹង​សន្និដ្ឋានថា ពូជ​នោះ​ជា​ពូជ អ្វី​ឲ្យ​ប្រាកដ​បាន​ណាស់ តែបើ​មានលទ្ធភាព និង​មាន​លុយកាក់​ល្ម​អាច​រក​ពូជ​ល្អ​បាន គួរ​ចំណាយ បន្តិច​ទៅ​ដើម្បី​ទិញ​ពូជ​ដែល​ល្អ​មក​ចិញ្ចឹម ។ ការណែនាំ​ស្ដីពី​ការចិញ្ចឹម​ពពែ​តាម​គ្រួសារ ៕ ប្រភព​: អ៊ាង សុផល្លែត​