ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ : អ្វីៗ​លឿន តែ​ការចែក​ប័ណ្ណ​នៅ​យឺត

82
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ អ្វីៗ​រួ​មានការ​ប្រកាស​តំបន់​វិ​និ​វ្ឆ័​យ កា​រប​ញ្វូ​ល​ទិន្នន័យ ការវាស់វែង ការ​គូរ​រាង​ដី ចំនួន​ភូមិ​បិទ​ផ្សាយ និង​ការចេញ​ប័ណ្ណ​គឺ​បាន​លឿន​ដូច​ផែនការ​ដាក់ចុះ ។ប៉ុន្តែ​ការចែក​ប៏​ណ្ណ​នៅ​យឺត ។​

ទិន្នន័យ​នេះ​បានអោយ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១៤​ខែសីហា ខណ​: បាន​មន្ទីរ​ចុះ​ផ្សព្វផ្សាយ​បន្ទាន់​ពី​អនុសាសន៍​ណែនាំ​របស់​ឯ​/​ឧ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ក្រសួង​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​និង​សំណង់​លើ​ការចុះបញ្ជី​ដីធ្លី​ឬ​ធ្វើ​ប្លង់ដី​ជូន​ពលរដ្ឋ ក៏ដូចជា​ម្ចាស់​ក្បាលដី​អោយ​កាន់តែ​រហ័ស ហើយ​មាន​ប្រសិទ្ធិភាព ។​

លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៤​ខែសីហា​ថា : ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៃ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ គឺ​អ្វីៗ​រួមមាន​ការប្រកាស​តំបន់​វិ​និ​វ្ឆ័​យ​ថ្មី ផែនការ​មាន​២២ ឯការ​អនុវត្តបាន​២១ ឬ​ស្មើនឹង​៩១​ភាគរយ ។​

កា​រប​ញ្វូ​ល​ទិន្នន័យ ការវាស់វែង ការ​គូរ​រាង​ដី និង​ការចេញ​ប័ណ្ណ​គឺ​បាន​ជាង​២០.០០០ លើ​ផែនការ​៤០.០០០​ក្បាលដី ។ ពោលគឺ​បាន​ល្បឿន​លឿន​បង្គរ​នៃ​ផែនការ​ដាក់ចុះ ។​

រីឯ ចំនួន​ភូមិ​បិទ​ផ្សាយបាន​ចំនួន​២១​ភូមិ​លើ​ផែនការ​២២​ភូមិ​ឬ​ស្មើរ​៩៥​ភាគរយ​នៃ​ផែនការ ។​

ប៉ុន្តែ​លោក​បានអោយដឹងថា :​ចំពោះ​ការចែក​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​វិញ គឺ​នៅ​យឺត​ដែល​ចាំបាច់​ត្រូវ​កែតម្រូវ​និង​ជម្រុញ ពោលគឺ​មកទល់ពេលនេះ ការចែក​ប័ណ្ណ​បាន​ជាង​១០.០០០​ប័ណ្ណ​លើ​ផែនការ​៤០.០០០​ប័ណ្ណ​ប​ឬ​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ។​

បញ្ហា​នេះ លោក​ប្រាក់ ប៉ូ​លី ក៏​ដូច​អនុប្រធាន​ម​ន្ទិ​រ​ទទួលបន្ទុក​សុរិយោដី​ក៏​ដូច​ប្រធាន​វាល​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រេ​ព័ន្ធ​បាន​ពន្យល់​ស្រដៀង​គ្នា​ថា : មកពី​ការចែក​កន្លងមក តម្រូវអោយធ្វើ​ពី​ធី​ធំៗ​ដើម្បី​ចែក ។​ឬ​អោយ​ម្ចាស់​ក្បាលដី​ម្នាក់ មក​ទទួល​ប័ណ្ណ​ដោយ​ខ្លួនឯង​នៅ​មន្ទីរ​តែម្តង​។​

ម្យ៉ាងទៀត ក៏​មកពី​ភាគច្រើន​នៃ​មន្ត្រី​ចុះបញ្ជី​ត្រូវ​បញ្ជូនទៅ​សម្រុក​ជួយ​ការងារ​នៅ​វាល ។​

ទោះជា​យ៉ាងណា​. មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​នេះ​អះអាងថា​: យោង​អនុសាសន៍​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ក៏​ដូច​មន្ត្រី​ថ្នាក់​ដឺ​ក​នាំ មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​នោះ​. ម​ន្ទិ​រ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​មក​ចែក​ប័ណ្ណ​ក្នុង​ចំនួន​រាយៗ​ដល់​ម្ចាស់​ក្បាលដី​នៅ​នឹង​គោលដៅ​វាល​តែម្តង មិនចាំបាច់​ទាល់តែ​មាន​ពិធី​ធំៗ​នោះឡើយ​។​

សូម​រំលឹកថា ប្រធាន អនុប្រធាន​ម​ន្ទិ​រ​និង​មន្ត្រី​គម្រោង​បាន​ចុះទៅ​ផ្សព្វផ្សាយ​ដូច្នេះ​ទៅ​ជួបប្រជុំ​ជាមួយ​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​ភូមិបាល​និង​ជា​ប្រធាន​វាល អនុប្រធាន​វាល​និង​មន្ត្រី​នៃ​ក្រុមការងារ​វាស់វែង​ដីធ្លី​នៃ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ទាំង​៥​ក្រុម​ដែល​បាន​នឹង​កំពុង​មមាញឹក​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ និង​គ្រប់​ស្ថាប័នឯកជន រដ្ឋ​ដើម្បី​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​នៅ​ក្រុង​សិរីសោភ័ណ ស្រុក​ព្រះនេត្រព្រះ ភ្នំស្រុក មង្គល​បូរី​និង​ក្រុង​ប៉ោយប៉ែត​។​

កន្លងមក ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​មិត្ត​បរទេស​ដៃគូ​អភិវឌ្ឍន៍ គម្រោង​ម្ចាស់​ផ្តល់ជំនួយ និង​រាជរដ្ឋាភិបាល​កម្ពុជា និង​ចេញ​វិញ្ញ​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​១៤១,០៤៤​ប័ណ្ណ ។

ដោយឡែក​សម្រាប់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​(LASSP) ដែល​គាំទ្រ​ដោយ​ថវិកាជាតិ​នៃ​រាជរដ្ឋាភិបាល​នាពេល​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៨-២០១៩ នេះ ជា​លទ្ធផល : ប្រមូល​និង​បញ្ចូល​ទិន​ន្ន័​យ​បាន​ជាង​៦​មឺ​ុ​ន​ក្បាលដី គូស​ក្បាលដី​បាន​ជាង​៦០០​ពាន់​ក្បាលដី ប្រកាស​តំប​ន៉​វិនិច្ឆ័យ​បាន​៦៧​ភូមិ ។​

បាន​បិទ​ផ្សាយ​ជា​សាធារណ​:​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចំនួន​៥២​ភូមិ ។ វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចុះហត្ថលេខា​រួច​ចំនួន​ជាង​៤​មឺ​ុ​ន​ប័ណ្ណ​និង​បាន​ដល់ដៃ​ពលរដ្ឋ​ឬ​ម្ចាស់​ចំនួន​ជិត​៤​មឺ​ុ​ន​ប័ណ្ណ ។​
លោក​បាន​បន្ថែមថា ដូច្នេះ មន្ត្រី​វាល​ត្រូវ​បន្ត​បំពេញ​តួនាទី ភារកិច្ច​អោយ​សកម្ម ស្វាហាប់​និង​ប្រកបដោយ​ការទទួលខុសត្រូវ ហើយ​សហការ​ល្អជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​និង​ម្ចាស់​ក្បាលដី​ឯកជន​និង​រដ្ឋ ដើម្បី​បានប្រកាស​តំបន់​វិនិច្ឆ័យ , បានរ​បិទ​ផ្សាយ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​.​និង​បាន ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ម្ចាស់​ក្បាលដី​អោយរ​ហ័ស​និង​មាន​ប្រសិទ្ធភាព ៕

រូបថត :​លោក​ប្រាក់ ប៉ូ​លី ប្រធាន អនុប្រធាន​និង​មន្ត្រី​គម្រោង​បន្ត​ចុះ​ផ្សព្វផ្សាយ​បន្ទាន់​ពី​អនុសាសន៍​ណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើ​ការចុះបញ្ជី​ដីធ្លី​អោយ​កាន់តែ​រហ័ស (​រូប​: ប​.​ជ័យ​)​