ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ខួប​លើក​ទី​១១

729
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ប្រារព្វ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១​នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៧​កក្កដា​ឆ្នាំ​២០០៨=៧​កក្កដា​ឆ្នាំ​២០១៩​។​

​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ជុច​ភឿន​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​លោក​គឹម​សេ​តារា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​និង​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​ព្រម​។​ក៏មាន​ការចូលរួម​ពី​មន្ត្រី​អង្គភាព​នានា​ជុំវិញ​ខេត្ត​នឹង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ខេត្តព្រះវិហារ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​នឹង​ពលរដ្ឋ​ជា​យ៉ាងច្រើន​។​

​លោក​ជុច​ភឿន​រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌​នឹង​វិចិត្រសិល្បៈ​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដ៏​ឈ្លាស​វ៉ៃ​នៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​។​សម្តេច​លោក​តែងតែ​លើកស្ទួយ​ជ្រោមជ្រែង​វប្បធម៌​ជាតិ​តាមរយៈ​កា​ជំរុញ​ការអភិរក្ស​ក៏ដូចជា​កា​អភិវឌ្ឍ​ន៏​ប្រាសាទព្រះវិហារ​ក៏ដូចជា​ប្រសាទ​បុរាណ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រ​ទេ​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ក៏បាន​បន្ថែមទៀតថា​ដោយសារតែ​ប្រាសាទព្រះវិហារ​មាន​លក្ខណៈ​ខុសពី​ប្រសាទ​បុរាណ​ផ្សេងៗ​នោះ​ពីព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅជាប់​ព្រំដែន​ដែល​នឹង​បង្ក​កា​លំបាក​ក្នុងកា​អភិរក្ស​នឹង​ប្រទាញប្រទង់​គ្នា​អស់​ជាច្រើន​ទស្សវត្ស​ន៍​ជាមួយ​ប្រទេសជិតខាង​។​

​ទើប​ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​អំឡុង​ឆ្នាំ​២០០៨​។​ដែល​ធ្វើឱ្យ​ប្រាសាទព្រះវិហារ​មាន​ភាព​ល្បី​រន្ទឺ​រហូត​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គកា​យូណេស្កូ​ផ្តល់​តម្លៃ​ថា​ជា​ប្រសាទ​ដែលមាន​លក្ខណៈ​លេចធ្លោរ​ជាស​កល​។​ទាំង​ស្ថាបត្យកម្ម​សំណង់​ទេវ​កថា​ដែល​ពាក់​ព​ន្ធ័​ទាក់ទង​នឹង​ព្រះ​ឥសូរ​នឹង​កា​ធ្វើឱ្យមាន​ភាព​សុខដុម​រម្យ​នា​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​ក្រោយ​ពេលដែល​ប្រាសាទព្រះវិហារ​ត្រូវបាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ​នោះ​មាន​ប្រទេស​ជាច្រើន​មកជួយ​ជួសជុល​ប្រាសាទព្រះវិហារ​ឡើងវិញ​ផងដែរ​។​

ក្នុងនោះ​រួមមាន​ប្រទេស​ចិន​ប្រទេស​ឥណ្ឌា​និង​ប្រទេស​រុស្ស៊ី​។​លោក​រដ្ឋលេខាធិការ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ថ្មីៗ​នេះ​តប​តាម​ការស្នើរ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រទេស​ហុង​គ្រី​ក៏បាន​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​នឹង​ជួស​ជួសជុល​ក្រុម​ប្រាសាទ​កោះកែរ​ផងដែរ​។​
គួរ​បញ្ជាក់ថា​មុននឹង​បញ្ចប់​កម្មវិធី​នាឱកាស​នោះ​គណៈអធិបតី​ក៏បាន​ព្រលែង​សត្វ​ព្រាប​តំណាងឱ្យ​សន្តិភាព​នឹង​កា​អភិវឌ្ឍន៍​នឹង​បាន​ចូលរួម​ដាំ​កូនឈើ​ជា​និម្មិត​រូប​ចំនួន​១.១១១​ដើម​ក្នុង​បរិវេណ​វត្ត​តេ​ជោ​បុរី​ស្វា​រៈស​ម្តេច​តេ​ជោ​ហ៊ុនសែន​ធម្មជាតិ​៕S/​

#