ការជួញដូរ​សត្វព្រៃ គឺជា​ជំនួញ​ខុសច្បាប់​ទី​៤ បន្ទាប់ពី​គ្រឿងញៀន អាវុធ និង​ជួញដូរ​មនុស្ស​

764

(​ភ្នំពេញ​) : មាន​ស្ថាប័ន អង្គការ​ជិត​១០ បានរួម​គ្នា​បើក​កិច្ចប្រជុំ​មួយ​ទៅ​រិះរក​វិធានការ​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា​ដោយ​សហការ​និង​មានការ​គាំទ្រ ពី​អង្គការ​សមាគម​ការពា​រ​អភិរក្ស សត្វព្រៃ ( WCS ) នៅ​កម្ពុជា ។​

​លោកស្រី សា​រ៉ា​ស់ ប្រូ​ក ( SARAH BROOK ) ទីប្រឹក្សាបច្ចេកទេស​គំរោង​ប្រឆាំង​ការជួញដូរ​សត្វ ព្រៃរបស់​អង្គការ​( WCS ) បានលើកឡើង​ក្នុង​អង្គប្រជុំ​នៅ សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពី​ថ្ងៃទី ២៣ ខែមិថុនា នេះ​ថា នេះ​គឺជា​លើកដំបូង ដែល​ក្រសួង ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ បានសំរេច​ជួបជុំគ្នា​សំរាប់​ស្វែងរក​គឹ​ន្លះ​ដោះស្រាយ កាត់បន្ថយ​និង​ទប់​ស្តា​ត់​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ។ ការជួញដូរ​សត្វព្រៃ គឺជា​ជំនួញ​ខុសច្បាប់​ទី​៤ នៅលើ​ពិភពលោក​បន្ទាប់ពី​ជំនួញ​អាវុធ គ្រឿងញៀន និង​ជួញដូរ​មនុស្ស​នៅលើ​ពិភពលោក ។​

​លោកស្រី​បានបង្ហាញ​តួរ​លេខ ក្នុង​មួយឆ្នាំៗ ការជួញដូរ​សត្វព្រៃ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រហែង ៧,២៣ ពាន់​លាន​ដុល្លា​នៅលើ​ពិភពលោក ។ ដូច្នេះ​បំណង នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​លើក​កំពស់​ការយល់ដឹង​អំពី​បទល្មើស​និង​ផលប៉ះពាល់​អាច​កើតមាន​ចំពោះ​សត្វព្រៃ​នៅ​កម្ពុជា ដល់​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​យល់ដឹង ។ ហើយ​ម្យ៉ាងទៀត​កិច្ចប្រជុំ​នេះ​ដើម្បី​លុបបំបាត់​ឧបសគ្គ​នានា​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ឈានទៅរក​ដំណោះស្រាយ សំរាប់​អនុវត្ត​ច្បាប់​ថ្នាក់ជាតិ ។ និង​ការឆ្លើយតប ផ្នែក​ប្រព័ន្ធ​យុ​តិ្ត​ធម៌ ចំពោះ​ការជួញដូរ សត្វព្រៃ ។​

​លោក William Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា​បានផ្តល់​មតិ ក្នុង​កិច្ចប្រជុំ​ថា ការជួញដូរ​សត្វព្រៃ​ជា​បញ្ហា​ដ៏​ធំ​មួយ​សំរាប់​កម្ពុជា ។ ជា​ឧទាហណ៍​កន្លងទៅ​ថ្មីៗ​នេះ មាន​ករណី​ជួញដូរ​ភ្លុក​ដំរី និង​កុយ​សត្វ​រមាស ទ្រង់ទ្រាយ​ធំ​តែ​ត្រូវ​សមត្ថកិច្ច​យើង​ចាប់បាន​។ បញ្ហា​នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​កិច្ចខិតខំ ប្រឹងប្រែង​ទ្វេដង ដើម្បី​ប្រយុទ្ធប្រឆាំង ការជួញដូរ​សត្វព្រៃ ហើយ​ធានាថា ការអនុវត្ត​នេះ អនុលោម​តាម​អនុសញ្ញា CITES ។ ការគំរាមកំហែង​ដល់​សន្តិសុខ និង ស្ថេរភាព​ទេ តែ​វា​ប៉ះពាល់​ដល់ សេដ្ឋកិច្ចសង្គម​របស់​សមាគមន៍​ទៀតផង ។​

​លោក Geongr Edgan ឯកអគ្គរដ្ឋទូត អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ចាប់​ទុក​បទល្មើស​សត្វព្រៃ គឺជា​ជំរើស​ដ៏​គួរ​ទាក់ទាញ​មួយ​សំរាប់​បណ្តា​ឧក្រឹដ្ឋជន ។ ដូច្នេះ ការប្រឆាំង​បទល្មើស​សត្វព្រៃ គឺជា​អាទិភាព សំរាប់​បណ្តា​រដ្ឋាភិបាល​នៅលើ​សកលលោក ។​

​លោក GioVanni Broussard តំណាង​មកពី​UNODC បាន​លើកឡើងថា វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​តួនាទី​របស់ខ្លួន ជា​អ្នកអនុវត្ត​មួយ នៅ​ថ្នាក់​តំបន់​និង​ថ្នាក់​អន្តរ​តំបន់ ។​

​លោក អេង ម៉េង​អ៊ី មន្ត្រី ទំនាក់ទំនង​សាធារណៈ នៃ​អង្គការ WCS បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​បាន​ផ្តោតជាសំខាន់​ទៅលើ​ផ្នែក​ច្បាប់ និង​បញ្ហា​នៃ​ការអនុវត្ត​ច្បាប់ ។ មន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ចូលរួមបាន​លើកឡើងថា មន្ត្រី​ពាក់ព័ន្ធ ទាំងអស់​ដែល​ទាក់ទង​ទៅនឹង​បទល្មើស​ជួញដូរ​សត្វព្រៃ ត្រូវអនុវត្ត​ច្បាប់ រួមការ​ពង្រឹង​ការអនុវត្ត ឱ្យបាន​ព្រមៗ​គ្នា ។ ជៀស​វាស មើលរំលង ឬ​មើលស្រាល​ទៅលើ​កិច្ចការ​បែបនេះ ថា​ជា​រឿង​ធម្មតា​ទៅវិញ ៕

​សត្វព្រៃ​កម្ពុជា​រង​ការ​ប្រមាញ់​និង​ជួញដូរ​នាពេល​កន្លងមក​