ការជួបជុំ​គ្រួសារ​ពោរពេញ​ដោយ​ទឹក​ភ្នែក​របស់​គ្រួសារ​ចិន​មួយ បន្ទាប់ពី​ជួប​កូនស្រី​ដែល​បាត់​តាំងពី​ឆ្នាំ​១៩៩៤

1266
ចែករម្លែក

​ការជួបជុំ​គ្នា​រវាង​ឪពុក​ម្តាយ​និង​កូនស្រី​ដែល​បាត់​ខ្លួន​របស់​ពួកគេ បន្ទាប់​ពី​មាន​ការស្វែងរក​អស់​២៤​ឆ្នាំ​នោះ បានដាក់​ការព្រួយបារម្ភ​ខ្លាំង​របស់​ពួកគេ​លើ​បញ្ហា​នៃ​ការ​​ជួញដូរ​កុមារ​និង​ការបាត់​ខ្លួន​កុមារ​នៅក្នុង​ប្រទេស​ចិន​។​

​លោក Wang Mingqing និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ Liu Dengying នៅ​ខេត្ត​Sichuan ប្រទេស​ចិន​បាន​បាត់​កូនស្រី​អាយុ​៣​ឆ្នាំ កាលពី​ឆ្នាំ​១៩៩៤ នៅពេលដែល​ ក្មេង​ស្រី​នេះ ត្រូវបាន​ទុកចោល​ឱ្យ​នៅ​តែ​ម្នាក់​ឯង​នៅ​កន្លែង​លក់​ផ្លែ​ឈើ​របស់​ក្រុម​គ្រួសារ​នេះ ។​

​ចាប់តាំងពី​បាត់​កូនស្រី​មក ឪពុក​ម្តាយ​នេះ​បាន​ឈប់​លក់​ផ្លែឈើ​អស់​រយៈពេល​ច្រើន​ឆ្នាំ​ដើម្បី​តាម​រក​កូន​របស់​ពួកគេ ដោយ​ប្រាប់​ប៉ូលិស​និង ក្រុម​អង្គកា​រសុខ​​មាល​ភាព​និង​សង្គ្រោះ​នានា​ឱ្យ​ជួយ​រក​។

​អស់​ពេល​ជាច្រើន​ឆ្នាំ ពួកគេ​នៅ​តែ​រក​កូន មិនឃើញ​។ នៅ​ឆ្នាំ​២០១៥ លោក Wang Mingqing បាន​ធ្វើ​ជា​អ្នកបើករថយន្ត​តាក់ស៊ី ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ គាត់​​អាច​នឹង​ដឹក​ចំ​អ្នកដំណើរ​ដែល​ជា​កូនស្រី​របស់​គាត់​។​

​ក្តីសង្ឃឹម​របស់​លោក Wang Mingqing បាន​កើតមានឡើង​មែន កាលពីដើមឆ្នាំ​នេះ បន្ទាប់ពី​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ខេត្ត​Jilin ប្រទេស​ចិន បាន​ទាក់ទង​មក​លោក​Wang Mingqing បន្ទាប់​ពី គាត់​ប្រទះឃើញ​ស្ត្រី​ម្នាក់ ដែល​មាន​រូបរាង​ដូចគ្នា​ទៅ​នឹង​រូប​កូនស្រី​របស់​គាត់ ដែល​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។​

​លទ្ធផល​នៃ​ការ​ពិនិត្យ​មើល​DNA បានបង្ហាញ​ថា ស្ត្រី​ឈ្នោះ Kang Ying នោះ ជា​កូនស្រី​ដែល​បាន​បាត់​របស់លោក Wang Mingqing ហើយ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មេសា​ ក្រុម​គ្រួសារ​នេះ បាន​មាន​ការជួបគ្នា​វិញ​ដោយ​ក្តី​រីករាយ​បំផុត នៅ​ទីក្រុង​Chengdu ប្រទេស​ចិន​។​

​នាង Kang Ying បាន​និយាយថា នាង​បាន​រស់​ជាមួយ​ក្រុម​គួសារ​មួយ ដែល​បាន​យក​នាង​មក​ចិញ្ចិម​ធ្វើ​ជា​កូន​នៅ​ក្រុង Chengdu ៕