ការជួសជុល​ផ្សារ​ទំនើប​សូរិយា​តម្លៃ​៥​លាន​ដុល្លារ​បានបញ្ចប់​

1513
ចែករម្លែក

​ភ្នំពេញ​: ផ្សារ​ទំនើប​សូរិយា ដែល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥​លាន​ដុល្លារ បានបញ្ចប់​ការជួសជុល​ហើយ និង​ត្រៀម​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​។​

ផ្សារទំនើបសូរិយាមុនជួសជុល(រូបឯកសារ)

​ ​លោក​ហាប់ រិ​ទ្ឋី​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​សូរិយា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា​នេះ​ថា ការជួសជុល​ផ្សារ​ទំនើប​ដែល​ចំណាយ​ប្រា​ក់ជាង​៥​លាន​ដុល្លារ​នេះ បានបញ្ចប់​ជា​ស្ថាប​ពរ​ហើយ និង​គ្រោង​សម្ពោធ​បើ​នៅ​ចុង​ឆ្នាំនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។​ការជួល​ជុស​នេះ បានធ្វើ​ឲ្យ​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​នេះ ទាក់ទាញ​នូវ​ភោជនីយដ្ឋាន និង​ផលិតផល​ថ្មីៗ​ដែលមាន​ភាពល្បីល្បាញ​ជាច្រើន ដើម្បី​លក់​នៅក្នុង​ផ្សារ​ទំនើប​នេះ​។​
​ ​បន្ទាប់ពី​ជួសជុល ផ្សារ​ទំនើប​នេះ ក៏បាន​រៀបចំ​ប្រ​ព័​ន្ឋ​លក់​ថ្មី និង​ដាក់​តម្លៃ​ទំនិញ​ជាក់លាក់​ដោយ​មិន​កាត់​តម្លៃ​តាម​ការនឹកឃើញ​របស់​អាជីវករ​ទៀត​ទេ​។ ពោលគឺ​ផ្សារ​នេះ នឹង​រៀបចំ​ជា​ស្តង់ដា​អន្តរជាតិ​មួយ​។​
​ ​លោក​ហាប់ រិ​ទ្ឋី​បាន​បន្តថា “​រហូតមកទល់​ពេលនេះ យើង​មិនទាន់​ទទួលបាន​ព៌​ត​មាន​ថា ផ្សារ​ទំនើប​នេះ​ទាក់ទាញ​អតិថិជន​ច្រើនជាង​មុន​ឬ​អត់​ទេ ប៉ុន្តែ​យើង​រំពឹងថា វា​នឹង​ទាក់ទាញ​អតិថិជន​ច្រើនជាង​មុន​”​។​
​ ​លោក​ឆា​រស៍ វ៉ាន់​តំណាង​អញ​នក​វិនិយោគ​គំរោង​នេះ​បាន​មានប្រសាសន៍ថា ផ្សារ​ទំនើប​នេះ​បាននិងកំពុង​រៀបចំ​ប្រ​ព័​ន្ឋ​នៃ​ការលក់ ការ​រចនា និង​ការរៀបចំ​ទំនិញ​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុងស្រុក​ផង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង ព្រោះ​តំបន់​នេះ​ជា​តំបន់​ដែលមាន​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ច្រើន​៕MN
ដោយៈច្រាយចំណាន

ស្តង់ក្នុងផ្សារទំនើបសូរិយាមុនជួសជុល