ការឈឺ​ក្បាល​អាច​ធូរស្បើយ​ភ្លាម​ប្រេ​សិន​អនុវត្តតាម​វិធី​ដ៏​ងាយ​នេះ​

916
ចែករម្លែក
  • 10
    Shares

​ខ្ទឹម​សមាន​ប្រសិទ្ធភាព​ព្យាបាល អាការៈរោគ​មួយចំនួន​ល្អ​ជាង​ថ្នាំពេទ្យ ទៅទៀត​, ក្នុងនោះ​ចូរ​គិត ទៅដល់​ខ្ទឹមស ពេល​អ្នកមាន​អា​ការៈឈឺ​ត្រចៀក​, ឈឺ ក្បាល ។ ខ្ទឹមស​នឹង​ជួយ​បំបាត់​ការឈឺ នៅ​ត្រចៀក ហើយ​ផ្តើម​ពី​នោះ​កម្ចាត់ ចោល​អា​ការៈឈឺ​ក្បាល ។​
​ ​
​ចូរ​អ្នក​ញាត់​ខ្ទឹមស​១​កំពឹស​ចូល ក្នុង​ត្រចៀក​ដូចជា​ពេល​អ្នក​ស៊ក​កាស ត្រចៀក ។ អា​ការៈឈឺ និង​រលាក​នឹង បាត់​តែ​ក្នុង​រង្វង់​ប៉ុន្មាន​នាទី ហើយ​អ្នក នឹង​ទទួល​អារម្មណ៍​មាន​កម្តៅ​ភាយ​ក្នុងត្រចៀក ។​
​ ​
​មុនពេល​គេង​ចូរ​អ្នក​អនុវត្តន៍ វិធី​នេះ​ឡើងវិញ ដោយ​ទុក​ខ្ទឹមស​ក្នុង ត្រចៀក​ពេញ​១​យប់​, ព្រឹក​ឡើង អ្នក​នឹងមាន​អារម្មណ៍​ថា ខ្លួន​ខុសប្លែក​ទាំងស្រុង រឹងមាំ​ដូចជា​ពុំដែល​ឈឺ ។ រាល់​រោគសញ្ញា​ឈឺក្បាល សុទ្ធតែ​បាត់អស់ ។​
​ ​
ខ្ទឹមស​ជួយ​បន្ថយកម្តៅ​
​ខ្ទឹមស​ល្អ​បំផុត​ចំពោះ​ក្មេង ។ ប្រសិន​ក្មេង​គ្រុនក្តៅ​, ចូរ​ហាន់​ខ្ទឹម​ជា ចំណិត​តូចៗ​យកទៅ​ត្រាំ ក្នុង​ទឹកខ្មេះ ។ បន្ទាប់មក​បំពោក​វា​លើ​ជើង និង​ដាក់ ក្នុង​ត្រចៀក​ក្មេង ។ អាកា​រៈ​ក្តៅ​នឹង​បាត់ ទៅ​យ៉ាង​លឿន ។​

​ព្យាបាល​ក្អក​
​ទឹក​ត្រាំ​ខ្ទឹមស​ជាប្រចាំ​ជា​ប្រភេទ ស៊ី​រ៉ូ​ព្យាបាល​ក្អក​ធម្មជាតិ​មួយ ។ ចូរ​យក ខ្ទឹមស​ហាន់​តូចៗ ដាក់​ត្រាំ​ក្នុង​ទឹកឃ្មុំ រួច​បិទ​គម្រប​ទុក​១​យប់ ក្នុង​បន្ទប់​គេង ។ ព្រឹក​ឡើង​អ្នក​ច្រោះ​យក​ទឹក​រួច​បៀម​១ ស្លាប​ព្រោ​រៀងរាល់​២​ម៉ោង​ម្តង ។​

​ព្យាបាល​ទឹកនោមផ្អែម​
​គួរ​បរិភោគ​តិច​បំផុត ៥ ក្រាម ខ្ទឹមស​ត្រាំ​ទឹកខ្មេះ​រាល់ថ្ងៃ​។ ការបរិភោគ​ជាប់​ក្នុង​រង្វង់​១​ខែ​នឹង​ជួយ បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម​យ៉ាងច្រើន ។ អ្នក​គួរ​ត្រាំ​ប្រមាណ​៣០​ទៅ​៤០​ថ្ងៃមុន ពេល​ប្រើប្រាស់ ៕ ប្រែ​សម្រួល​: រតនៈ​