ការឈឺ​ក​ត្រាំត្រែង អាចជា​ព្រមាន​នៃ​ជំងឺមហារីក​បំពង់​អាហារ​

450
ចែករម្លែក
  • 2
    Shares

ការស្រាវជ្រាវ​ថ្មី​មួយ​សន្និដ្ឋានថា ការឈឺ​ក​ត្រាំត្រែង​គួបផ្សំ​ជាមួយ​ការពិបាក​ដកដង្ហើម​, ពិបាក​លេប ឬ ឈឺ​ត្រចៀក ជា​សញ្ញា​មួយ​ព្រមាន​ដ៏​ខ្លាំង​អំពី​មហារីក​បំពង់​អាហារ ប្រៀប​នឹង​ស្អក​ក​តែមួយ​មុខ ។​

​ការស្រាវជ្រាវ​លើ​អ្នកជំងឺ ៨០០ នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីក​បំពង់​អាហារ​បាន​រកឃើញថា​ជាង ៥% ហានិភ័យ​មហារីក​ដោយ​សារ​រលាក​បំពង់ក​អូសបន្លាយ​គួបផ្សំ​នឹង​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ផ្សេងៗ និង ២,៧% ហានិភ័យ​មហារីក​ដោយ​សារ​ស្អក​ក ។​

​បច្ចុប្បន្ន ការណែនាំ​របស់​វិទ្យាស្ថាន​ថែទាំ​សុខភាព​ជាតិ​អង់គ្លេស បាន​សំណូមពរ​គួរ​ត្រួតពិនិត្យ​រោគសញ្ញា​ស្អក​ក​អូសបន្លាយ ឬ ដុំ​សាច់​កមួយ​មិន​បកស្រាយ​បាន ។​

​សាស្ត្រាចារ្យ វី​លី ហា​មីន​តុ​ន ( Willie Hamilton) នៅ​សកលវិទ្យា​ល័​វេជ្ជសាស្ត្រ​មួយ នៅ​អង់គ្លេស​បាន ឲ្យ​ដឹងថា ការស្រាវជ្រាវ​នេះ​មាន​អត្ថន័យ​ពេល​ព្រមាន​ថា រោគសញ្ញា​ឈឺ​កមាន​ទម្ងន់ ដើម្បី​វេជ្ជបណ្ឌិត​ត្រួតពិនិត្យ​មហារីក​បំពង់​អាហារ ។​

​ក្នុង​១​ឆ្នាំៗ មាន​មនុស្ស​ជាង ១.៧០០ នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីក​បំពង់​អាហារ ក្នុងនោះ ៨០% ជា​បុរស ៕ ប្រែ​សម្រួល​: រតនៈ