ការដាក់ទណ្ឌកម្ម​សិស្ស តាមបែប​ក្រៅ​ប្រព័ន្ធ​អប់រំ ត្រូវ​មាតាបិតា​សិស្ស​រិះគន់​

811

(​បាត់ដំបង)៖អាណាព្យាបាល​សិស្ស​មួយចំនួន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ជុំវិញ​ការដាក់ទណ្ឌកម្ម​កូនៗ​របស់​ពួកគាត់ តាមបែប​ក្រៅ​ប្រព័ន្ធ​អប់រំ ពី​សំណាក់​លោកនាយ​ករង​សាលា​មួយរូប ដោយសារតែ​គណៈ​គ្រប់គ្រង​សាលា​រូបនោះ គ្មាន​វិធីសាស្ត្រ​អប់រំ​សិស្ស ឳ្យ​បាន​សម​ស្របតាម​គរុកោសល្យ ។​

​សាក្សី​មួយចំនួន បាន​ឳ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​មិត្តភាព ស្ថិតនៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ពេលដែល​សិស្ស​ត្រូវ​ចេញលេង ហើយ​ក៏មាន​សិស្ស​ថ្នាក់​ទី​៤ ចំនួន​២​នាក់​មានការ​ទាស់ទែង​គ្នា ហើយ​ពេលនោះ បុគ្គលិក​សិក្សា​ទាំងអស់ កំពុង​ចូលរួម​ប្រជុំ​ផង​។​

​ដោយ​មើលឃើញ​ទង្វើ​របស់​សិស្ស​បែបនេះ លោក សោម សុវត្ថិ នាយករង​សាលា​ដែលជា​គណៈ​គ្រប់គ្រង​សាលា គ្មាន​វិធីសាស្ត្រនិង​ចិត្តសាស្ត្រ​តាមបែប​ជា​អ្នក​អប់រំ​ឡើយ ដោយ​លោក​បាន​នាំ​សិស្ស​ទាំង​២​នាក់​នោះ ឳ្យ​ទៅ​ឈរ​នៅមុខ​ដងទង់​ជាតិ ក្នុង​បរិវេណ​សាលា ដោយបាន​ពាក់​បន្តោង​.​ក ដូច​អ្នកទោស កណ្តាល​ថ្ងៃ​ក្តៅ ដែល​ទារុណ​កម្មនេះ បានធ្វើ​ឳ្យ​ប៉ះពាល់​ដល់​ក្រសែភ្នែក​មហាជន​ជាច្រើនរាប់មិនអស់ព្រោះ​ការកំណត់​ឳ្យ​ឈរ​នេះ មាន​រយៈពេល​ចាប់ពី​ម៉ោង ៩:៤៥​នាទី រហូតដល់​ម៉ោង ១០:១៥​នាទី​ព្រឹកទើប​ឈប់​។​

​យោងតាម​ច្បាប់ ស្តីពី​សិទ្ធិ​កុមារនាពេល​បច្ចុប្បន្ន ដែល​ក្រសួងក៏ដូចជា​រាជរដ្ឋាភិបាល កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​នោះ គឺ​ការគាំទ្រ​កុមារ​ដោយ​គ្រប់គ្នា​ត្រូវ​បញ្ចៀស​នូវ​ការធ្វើ​ទារុណកម្ម និង​ពលកម្ម​លើ​កុមារ ប៉ុន្តែ​នៅពេលនេះលោកនាយ​ករង បាន​អនុវត្ត​នូវ​សកម្មភាព​ដ៏​អាក្រក់​ជាទីបំផុត ដែល​វា​ជាស​កម្មភាព​មួយ ធ្វើ​ឳ្យ​អាណាព្យាបាល​សិស្ស មិនអាច​ទទួលយកបាន​ឡើយ នាពេល​បច្ចុប្បន្ននេះ ហើយ​វា​ក៏​ជា​ភាពអាម៉ាស់​មួយ នៃ​ដើមចម ធ្វើ​ឳ្យ​សិស្ស​បាត់​មុខ​ពី​សាលា​ផងដែរ ។​

​រាល់​សកម្មភាព និង​ទង្វើ​ខាងលើ​របស់​លោកនាយក​រង សោម សុវត្ថិ គួរ ណាស់​តែ​លោក​ប្រធានការិយាល័យ​អប់រំ ក្រុង​បាត់ដំបង និង​លោក​ប្រធាន​មន្ទីរអប់រំ ព្រមទាំង​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ មេត្តា​ពិនិត្យឡើងវិញ​ទៅលើ​បុគ្គល​រូបនេះ​ផង តើ​ទង្វើ​នេះ ស្របតាម​គរុកោសល្យរ​បស់​គ្រូបង្រៀន​ឬទេ​? ៕​ដោយៈ​គ្រញូង/sn

សិស្ស​ពីរ​នាក់​ទទួល​ទណ្ឌកម្ម​នៅ​សសរ​ដងទង់​ជាតិ​