ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​ដែល​នាង​ហ្វា​ន ពីង​ពីង​ថត​ជាមួយ​លោក​ប្រ៊ូ​ស វី​ល​លី​ស ត្រូវបាន​លុបចោល បន្ទាប់ពី​ជាប់​ពាក់ព័ន្ធ​រឿងក្តី​គេចពន្ធ​

1258
ចែករម្លែក

​អ្នកដឹកនាំ​រឿង “Air Strike” ដែលមាន​តារា​សម្តែង​ស្រី ហ្វា​ន ពីង​ពីង របស់​ចិន បាន​និយាយថា ការដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ត្រូវបាន​លុបចោល បន្ទាប់ពី​ការបាត់​ខ្លួន​និង​ការផ្តន្ទាទោស​រូបនាង​ពីបទ​គេចពន្ធ​។​

​ខ្សែភាពយន្ត​សង្គ្រាមលោកលើកទី​២​ដ៏​រំភើប​ញាប់​ញ័រ ដែល​សម្តែង​ដោយ​លោក ប្រ៊ូ​ស វី​ល​លី​ស និង លោក អេ​ឌ្រា​ន ប្រូ​ឌី ដែរនោះ គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ថ្ងៃទី ២៦ ខែតុលា​។​

​ទោះយ៉ាងណា អ្នកដឹកនាំ​រឿង លោក សៀវ ហ្វេ​ង បាន​បង្ហោះ​នៅលើ​គណនី​បណ្តាញ​សង្គម Weibo របស់គាត់​កាលពី​ថ្ងៃ​ពុធ​ទី​១៧​តុលា​ថា វា “​ដល់ពេល​ត្រូវ​បំភ្លេចចោល​ហើយ​” បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល ៨ ឆ្នាំ​លើ​ខ្សែភាពយន្ត​នេះ​។​

​អាជ្ញាធរ​ពន្ធ​របស់​ចិន​កាលពី​ខែ​មុន​បាន​បញ្ជា​ឱ្យ​នាង​ហ្វា​ន​និង​ក្រុមហ៊ុន​ដែល​នាង​តំណាងឱ្យ បង់ពន្ធ​និង​ប្រាក់​ពិន័យ​សរុប​ចំនួន ១៣០ លាន​ដុល្លារ ដោយ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម​នានា​ជុំវិញ​ជោគវាសនា​របស់​តារា​ដ៏​ល្បី​បំផុត​មួយ​ដួង​របស់​ចិន​រូបនេះ បន្ទាប់ពី​បាត់​ខ្លួន​ជា​សាធារណៈ​អស់​រយៈពេល​៣​ខែ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា នាង​ហ្វា​ន​បាន​គេចវេស​ពន្ធ ដោយ​ប្រើប្រាស់​កិច្ចសន្យា​២​ដាច់ដោយឡែក​ពីគ្នា​សម្រាប់​ការងារ​របស់​នាង​លើ​ខ្សែភាពយន្ត “Air Strike”៕ ដោយ៖ កញ្ញាដាលីស

នាង​ហ្វា​ន ពីង​ពីង