ការដឹងគុណដល់មាតា បិតាដែលបានអប់រំប្រៀន ប្រដៅកូនចៅ និងថែរក្សា ជាគុណធម៍នៃគ្រួសារខ្មែរ

663
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ការដឹងគុណដល់មាតា បិតាដែលបានអប់រំប្រៀន ប្រដៅកូនចៅ និងថែរក្សា ជាគុណធម៍នៃគ្រួសារខ្មែរជាផ្នែកមួយនៃកម្មវត្ថុរបស់ទិវាអន្តរជាតិស្តីពីគ្រួសារ១៥ ឧសភា ឆ្នាំ២០១៩ ដែលត្រូវបានថ្នាក់លើចាត់តាំង ហើយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកមង្គលបូរីបានប្រារព្ធពិធីដែរកាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩ ។

លោករ័ត្ន ដាសុិណង់ អភិបាលស្រុកមង្កលបុរិ អោយដឹងថា : ទិវាអន្តរជាតិស្តីពីគ្រួសារ​១៥ឧសភា ឆ្នាំ២០១៩ នេះ ប្រព្រឹត្តិទៅក្រោមប្រធានបទ’’ សុខុមាលភាពគ្រួសារជាកត្តាលីករក្នុងការអនុវត្តប្រពន្ធ័គាំពារសង្គមនៅកម្ពុជា’’ ហើយមានការចុលរួមពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី និងពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំរបស់មន្ទីរអង្គភាព ជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង២០០​គ្រួសារ នៅសាលាស្រុកមង្គលបូរី ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ទិវានេះ គឺជាការដឹងគុណដល់មាតា បិតាដែលបានអប់រំប្រៀន ប្រដៅកូនចៅ និងថែរក្សា ឱ្យបានរៀនសូត្រឱ្យមានចំណេះដឹងរហូតបានក្លាយជាមូលធនបញ្ញាដ៏មានសក្តានុពលក្នុងការរួម ចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

លោក បានបន្តថា គ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប និងជាកម្លាំងចលករក្នុងការជំរុញកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ពិសេសរក្សា បាននូវសន្តិភាព និងស្ថិរភាពជាតិដែលជាកត្តាក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមជាតិ រួមទាំងលើកកម្ពស់ជីវភាពគ្រួសារ៕B/