ការដ្ឋានព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ចាប់ផ្តើម​

2415
ចែករម្លែក
  • 399
    Shares

​ដោយៈ​ច្រាយ ចំណាន/​ភ្នំពេញៈ នៅ​ទីបំផុត​ព្រលាន​យន្ត​ហោ​អន្តរជាតិ​ខេត្តសៀមរាប បានចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​ហើយ បើទោះបី​ការដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​SCA​បាននិងកំពុង​ដំណើរកា​រ​មិនទាន់បញ្ចប់​ក្តី​។​

​រូបភាព​គំនូរព្រាង​នៃ​ព្រលានយន្តហោះ ខេត្តសៀមរាប​(​រូបថត​ឯកសារ​)​។

​អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា (SSCA) លោក ស៊ិន ចាន់​សិរី​វុត្ថា​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​១៩ ខែមីនា​នេះ​ថា ក្រុម​អ្នក​អភិវឌ្ឍន៍​ព្រលានយន្តហោះ​នេះ បាន​នាំ​ក្រុមកម្មករ​របស់ខ្លួន ,ឧបករណ៍ និង​ធនធាន​កំពុង ពង្រាប ការសំអាត និង​ការឈូសឆាយដី​នៅ​ទីតាំង​គម្រោង​។ បន្ថែម​ពីនេះ ក្រុម​ង​ការងារ នឹងធ្វើ​ការសាងសង់​ផ្លូវ​ចូល អគារ​ស្ថានីយ បំពាក់​អំពូល​បំភ្លឺ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​នឹងធ្វើ​ទៅតាម​គម្រោង​។​

​ព្រលានយន្តហោះ​ថ្មី ដែល​គ្រោង​សាង​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​៨៨០​លាន​ដុល្លារ និង​សាងសង់​លើ​ផ្ទៃដី​ទំហំ ៧៥០ ហិកតា នៅក្នុង​ស្រុក​សូទ្រនិគម នា​ជាយក្រុង​សៀមរាប​។ តាម​គម្រោង​នឹងត្រូវ​ប្រើពេល​យ៉ាងហោចណាស់បី​ឆ្នាំ ទៅ​ប្រាំ​ឆ្នាំ​ទើប​សាងសង់​បញ្ចប់​។​

​លោក​បន្តថា “​ការបើក​ការដ្ឋាន​សាងសង់​បានចាប់ផ្តើម​ហើយ ខណៈ​ក្រុម​ច​ចារ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ព្រលានយន្តហោះ​នៅ​កម្ពុជា​(SCA)​បាននិងកំពុង​ច​ចារ​បញ្ចប់​”​។​

​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ នឹង​ត្រូវបាន​សាងសង់​ជា​បី​ដំណាក់កាល​។ ដំណាក់កាល​ទី ១ ក្រុមហ៊ុន​នឹង​វិនិយោគ​៥០០​លាន​ដុល្លារ​ក្នុងការ​ឈូសឆាយ សាងសង់​ស្ថានីយ និង​បំពាក់​គ្រឿង ។​តំណាក់កាល​ទី​២ សាងសង់​ផ្លូវ ដែល​អាច​អនុញ្ញាតឱ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​មធ្យម ដូចជា​យន្តហោះ ប្រភេទ​ប៊ូ​អី​ង​៧៣៧( Boeing 737) និង អ៊ែរ​ប៊ឺ​ស អេ​៣២០(Airbus A320) ចុះចតបាន និង​ដំណាក់​កាលពី​៣ មាន​ទឹកប្រាក់​៣០០​លាន​ដុល្លារ​ផ្សេងទៀត ត្រូវបាន​ត្រៀម​ទុក​ក្នុងការ​ពង្រីក​ព្រលាន​។​

កាលពី​ខែតុលា​ឆ្នាំ​២០១៧ កិច្ចព្រមព្រៀង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន Yunnan Investment Holdings Ltd ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​។ កិច្ចព្រមព្រៀង​នេះ​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​អស់​រយៈពេល​៥៥​ឆ្នាំ​ក្រោម​យន្តការ (BOT) ។​

​កិច្ចព្រមព្រៀង​ថ្មី​នេះ គឺ​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ផ្តាច់មុខ​ជាមួយ​អាកាសយានដ្ឋាន​កម្ពុជា ដែលជា​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន​អន្តរជាតិ នាពេល​បច្ចុប្បន្ន​។​អាកាសយានដ្ឋាន​កម្ពុជា​ផ្នែក​មួយ នៃ​ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន Vinci Group​របស់​បារាំង ដែល​កំពុងដំណើរការ​ក្រុមហ៊ុនអាកាសចរណ៍​កម្ពុជា ដែលមាន​ស្រាប់ ហើយ​ថ្មីៗ​នេះ​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ ដើម្បី​ធ្វើឱ្យ​ព្រលានយន្តហោះ​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប​កាន់តែ​ប្រសើរឡើង​។​

​ផែនការ​កសាង​ព្រលានយន្តហោះ​មួយ​ផ្សេងទៀត នៅ​ខេត្តសៀមរាប​ត្រូវបាន​ស្វាគមន៍ ដោយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន ដែល​យល់ឃើញថា វា​ជាការ​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍ មិន​ត្រឹមតែ​នៅក្នុង​ខេត្តសៀមរាប ប៉ុន្តែ​ក៏​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោកស្រី​ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា អាកាសយានដ្ឋានថ្មី​នៅ​សៀម​រាបនឹង​ល្អ សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​ប្រាកដ​ណាស់ វា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរច្រើនជាង​មុន ហើយនឹង​អាច​ស្វាគមន៍​យន្តហោះ​ដែលមាន​ទំហំ​ធំ​” ។​

​អាកាស​យាន្ត​ដ្ឋា​ន​សៀមរាប គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ព្រលានយន្តហោះ​ធំៗ​ចំនួន​៣​នៅក្នុង​ប្រទេស​កម្ពុជា ។ បន្ថែម​ពីនេះ រដ្ឋាភិបាល​កម្ពុជា ក៏​គ្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ដែល​នឹង​ក្លាយទៅជា​ព្រលាន​យន្ត​ទី​ប្រាំ​៩ ដែល​ធំ​បំផុត​របស់ពិភពលោក​។

​ខេត្តកោះកុង​ក៏​នឹង​ចាប់ផ្តើម​ការសាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​ឆ្នាំនេះ ដែលមាន​តម្លៃ ៥០០​លាន​ដុល្លារ​លើ​ផ្ទៃដី​ទំហំ​៧៥០​ហិកតា ស្ថិតនៅក្នុង​ស្រុក​បទុម​សាគរ​ផងដែរ​៕MN