ការដ្ឋាន​កាយ​ដីភ្នំ​កង​វ៉ា​ខុសច្បាប់​ដុះ​ស្លែ​របស់លោក​សាំង គង់ មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ត្រូវ​បិទ​

183

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ការដ្ឋាន​កាយ​ដីភ្នំ​កង​វ៉ា​ខុសច្បាប់​ដុះ​ស្លែ​របស់លោក សាំង គង់ អនុប្រធាន​ការិយាល័យ នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​បន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​សមត្ថកិច្ច​ស៊ីវិល និង​ជំនាញ​ចម្រុះ​ទៅ​បិទ​សកម្មភាព​ហើយ កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ចំណុច​ភ្នំ​កង​វ៉ា​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​ការបិទ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ឥទ្ធិពល​មកពី​ឧ​ប​ទ្ទ​ហេតុ​រអិល​ធ្លាក់​ឡាន​បែន​១​គ្រឿង សម្លាប់​តៃកុង​ម្នាក់​នៃ​អាជីវកម្ម​កាយ​ដីភ្នំ​ខុស​ទីតាំង​មួយ​នៅ​ភ្នំ​លៀប​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​។​

​លោក​វរសេនីយ៍ទោ ធៀ​ម ភក្តី ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​អោយ​សារ​ព៍​ត័​មាន​ដឹង​ថ្ងៃទី​៨​ខែវិច្ឆិកា​ថា ដោយ​ទទួល​បទបញ្ជា​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ទទួលបាន​វិធានការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​លោក​និង​ជំនាញ​បាន​ចុះ​ប្រតិបត្តិ​ការហាមឃាត់ និង​បញ្ឈប់​ការជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់​របស់​ក្រុមហ៊ុន​(​អាជីវកម្ម​)​សាំង គង់ នៅ​ចំណុច​ភ្នំ​កង​វ៉ា ស្ថិតនៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយ​ជ័យ​។​

​លោក​វរសេនីយ៍ ធៀ​ម ភក្តី អោយដឹង​បន្តថា​: សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​០៦​នាក់ ក្នុងនោះ​មាន​លោក​សាំង គង់ ផងដែរ​។​

​សូមបញ្ជាក់ថា :​កន្លងមក លោក​សាំង គង់ ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​អួត​ក្អេងក្អាង មាន​សំដី​យក​មេឃ​ទ្រាប់​អង្គុយ​និង​ច​រឹក​មាយា​ទ​ច្រឡោងខាម ។​ហើយ​បើ​និយាយ​វិញ ស្អី​ក៏​ចេះ​ស្អី​ក៏​ដឹង ។ ឬ​និយាយ​ម៉ាត់​ណា​ក៏​លួច​យកឈ្មោះ​គណបក្ស ,​ឈ្មោះ​អ្នកធំ ,​ឈ្មោះ​លោក អភិបាល លោក​អភិបាលរង​ខេត្ត មក​ប្រើ ។ ចំពោះ​មធ្យោបាយ ឧបករណ៍ប្រើប្រាស​មួយចំនួន​អត់​បង់​ពន្ធគយ អត់​បង់ពន្ធដារ​ឡើយ​។​

​កម្លាំង​អាវុធហត្ថ​អោយដឹងថា :​ក្នុងពេលនោះ ក៏​ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ៖ អេស្កាវ៉ាទ័រ ចំនួន ០៣​គ្រឿង និង​រថយន្ត​ដឹក​ដី​ចំនួន ០៩​គ្រឿង​ផងដែរ ។​

​កម្លាំង​ទាំងនោះ​និយាយ​សំដៅ​ច​រឹក​ម្ចាស់​ការដ្ឋាន​កាយ​ដីភ្នំ​អត់​ច្បាប់​របស់លោក​សាំង គង់​ថា : ” បើ​មានច្បាប់​ចែង​ហើយ​យើង​ត្រូវ​អនុវត្តន៍​។​យើង​ជាម​ន្ត្រី​នគ​បាល​យុទ្ធ​ត្តិ​ធម៌ កុំ​ខ្លាច​ធ្លាក់បុណ្យ​សក្តិ​។ អ្នកប្រព្រឹត្ត​ខុសច្បាប់​បាន​ត្រូវ​ខ្លាច ” ។​

​បច្ចុប្បន្ន​ករណីនេះ កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕