ការដ្ឋាន​សាងសង់​សំណង់​បង្ហៀរ​នៃ​ទំនប់​អាងទឹក​ថ្មី​សម្រេចបាន​ប្រមាណ​៣០​ភាគរយ

946
ចែករម្លែក
  • 47
    Shares

​ដោយៈ បា​យ៉ង់​ /ភ្នំពេញៈ​ ដោយសារ​ការលំបាករបស់ប្រជាពលរដ្ឋ និងសំណង់​បង្ហៀរចាស់ ទើបក្រសួងបាន សាងសង់​ទំនប់​អាងទឹក​ថ្មីនេះឡើងវិញ ដែលមាន​ទីតាំង​ស្ថិតក្នុង ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្តឧ​ត្ត​រ​មាន ជ័យ ធ្លាប់រង​ការខូចខាត​ស្ទើរតែ​ទាំ​ស្រុង។ វាបានទទួលរងនូវការខូចខាតពី​គ្រោះទឹកជំនន់ ជា​បន្តបន្ទាប់​ធ្វើឱ្យ ទំនប់​អាងទឹក​នេះពុំមាន​សមត្ថភាព​ស្តុក​ទឹក​គ្រប់គ្រាន់ សម្រាប់​បម្រើឱ្យ​ការងារ​បង្កបង្កើនផល​កសិកម្មរបស់​បងប្អូន​កសិករក្នុង​តំបន់នេះទេ​។​
​    ​
​ដោយ​ពិនិត្យ​មើលឃើញ​នូវ​ការលំបាក​នេះ នៅ​អំឡុង​ដើម ខែមីនា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ការសាងសង់​សំណង់​បង្ហៀរ​ទឹកថ្មីចំនួន​មួយកន្លែង នៅលើ​ទំនប់​អាងទឹក ដែលមាន​ប្រវែង​២៨០​ម៉ែត្រ​គឺ សម្រេចបានប្រមាណ៣០ភាគរយហើយ។​

​តាមរយៈ​ការសាងសង់​សំណង់​បង្ហៀរ​ថ្មី​នេះ ទំនប់​អាងទឹក​ថ្មី នឹងមាន​សមត្ថភាព​ស្តុក​ទឹក​ សម្រាប់​ផ្គត់ផ្គង់ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវលើ​ផ្ទៃដី​រហូតដល់​៦.០០០​ហិកតា និង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព ​រស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋនៅ​តំបន់​នោះ​ទៀតផង​។
​    ​
​ក្រៅពី​បង្កើន​សមត្ថភាព​ស្តុក​ទឹក​របស់​អាង​សំណង់​បង្ហៀរ​ថ្មី​នេះ​ក៍​នឹង​ក្លាយទៅជា​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី ឃុំ ត្រពាំង​តាវ ទៅកាន់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​    ​
​លោក​ ញីន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា នៅ​រសៀល ថ្ងៃទី​២៦ ខែមីនា ថា​ គម្រោង​ខាងលើយើង​នឹង​បញ្ចប់​ជា​ស្ថាពរ នៅក្នុង ខែមិថុនា ឆ្នាំ​២០១៨ ហើយ​នឹងដាក់ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ​៕ P