ការដ្ឋាន​ស្ពាន​ថ្មើរជើង​នា​ងគ​ង្ហី​ង នឹង​ចាប់ផ្តើម​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​៣​នៅ​យប់​ថ្ងៃទី​១៨​ខែឧសភា​

606

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដី​ជូន​ដំណឹង​ថា​៖​នៅ​យប់​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៩​យប់ ដល់​ម៉ោង ៥:០០​ទៀបភ្លឺ​ថ្ងៃទី​១៩​ឧសភា​នេះ ការដ្ឋាន​ស្ពាន​ថ្មើរជើង​នា​ងគ​ង្ហី​ង នឹង​ចាប់ផ្តើម​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​៣ កាត់​ទទឹង​ខាងលើ​មហាវិថី ហ្សា​ល​ដឺ​ហ្គោល ហើយ​ដើម្បី​សុវត្ថិភាព និង​បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​ការ​ធ្វើចរាចរ​ឆ្លងកាត់​មួយ​យប់​នេះ​ផងដែរ ។​
​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជំរាបជូន​ដំណឹង​ដល់​សាធារណជន​មេត្តា​ជ្រាបថា​៖​ការដ្ឋាន​ស្ពាន​ថ្មើរជើង​នា​ងគ​ង្ហី​ង នឹង​ចាប់ផ្តើម​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​៣ កាត់​ទទឹង​ខាងលើ​មហាវិថី ហ្សា​ល​ដឺ​ហ្គោល ទីតាំង​ភ្ជាប់​ពី​ចិញ្ចើមផ្លូវ​មុខ​ហាង Kawasaki ទៅ​ចិញ្ចើមផ្លូវ​មុខ​ស្ថានីយ៍​ប្រេង​កាល់​តិច​។​ដូច្នេះ​ដើម្បី​សុវត្ថិភាព និង​បង្ការ​ក្រែង​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ជាយថាហេតុ ការដ្ឋាន​នឹង​បិទ​ចរាចរ​ឆ្លងកាត់​ក្នុង​រយៈពេល​ខាងលើ​។​
​រដ្ឋបាល​រាជធានី​សុំឱ្យ​សូម​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ការដ្ឋាន​នៅ​យប់​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៨​នេះ​ប្រុងប្រយ័ត្ន​និង​យោគយល់​អធ្យាស្រ័យ និង​ពង្វាង​ចរាចរ​ដោយ​សេចក្តី​អនុគ្រោះ​៕