ការតវ៉ា​នៅ​ចុង​សប្តាហ៍​នៅ​ក្រុង​ហុងកុង ក្លាយ​ជា​ច្របូក​ច្រប​ជាមួយនឹង​អំពើហិង្សា​និង​ការបង្ក្រាប​ខ្លាំង​ពី​ប៉ូលិស​

437
ចែករម្លែក

​ការប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​គ្មាន​ការអនុញ្ញាត​នៅ​ក្រុង​ហុងកុង​បាន​ប្រែ​ទៅជា​ច្របូកច្របល់​យ៉ាង​ឆាប់​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​តុលា​ខណៈ​ដែល​ប៉ូលិស​បាន​ប្រើ​​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​នៅលើ​ផ្លូវ​ធំ​មួយ​ដែលនាំឱ្យ​មាន​ការប្រឈមមុខ​គ្នា​ដ៏​ខ្លាំង​អស់​ជាច្រើន​ម៉ោង​នៅក្នុង​ទឹកដី​ចិន​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​បិទ​ផ្លូវ​និង​គប់​គ្រាប់បែក​ដក​សាំង​និង​ដុត​ភ្លើង​ឱ្យ​ឆេះ​នៅ​ផ្លូវ​ចូល​រថភ្លើង​ក្រោម​ដី នៅ​ពេល​ពួកគេ​ប្រើ​វិធី​វាយ​ហើយ​រត់​នៅក្នុង​​ការប្រឆាំង​ត​ទល់នឹង​ប៉ូលិស​បង្ក្រាប​កុបកម្ម​។​

​ក្រុមអ្នកតវ៉ា​នៅ​ក្រុង​ហុងកុង​បាន​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​អស់​រយៈពេល​ជាង ៤ ខែ​មក​ហើយ​នៅក្នុង​ការតវ៉ា​ដែល​បង្កឡើង​ដោយ​ក្តីបារម្ភ​អំពី​ច្បាប់​បត្យាប័ន​របស់​ប្រទេស​ចិន​​ដែល​មិន​ទទួលបាន​ការគាំទ្រ ដែល​ចាប់​តាំងពី​ពេលនោះ​មក បាន​រាលដាល​ដល់​ការទាមទារ​ឱ្យមាន​កំណែទម្រង់​នយោបាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ឡើង​។​

​ក្រុមអ្នកតវ៉ា​ដែល​បាន​ប្រមូលផ្តុំ​តវ៉ា​ចុងក្រោយ​បំផុត​ដោយ​ការព្រួយបារម្ភ​អំពី​ការប្រព្រឹត្ត​របស់​ប៉ូលិស​នោះ​ត្រូវបាន​ជួបជុំគ្នា​នៅ​ឯ​ធ្វើបាតុកម្ម​ដែល​មាន​វត្តមាន​របស់​ប៉ូលិស​ច្រើន​​ដោយ​ដែល​កាន់តែ​ធ្វើឱ្យ​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​។ ពួកគេ​បាន​ស្រែក​ជេរ​ប្រមាថ​ប៉ូលិស​ថា​” ប៉ូលិស​ពាល និង ងាប់​មួយ​ពូជ​ទៅ “​។​

​ប៉ូលិស​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ចំពោះ​ការប្រើ​យុទ្ធវិធី​ខ្លាំងពេក​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក បាញ់​ម្សៅ​ម្រេច គ្រាប់កាំភ្លើង​ជ័រ និង​ការបាញ់ទឹក​ដើម្បី​បង្ក្រាប​ក្រុមអ្នកតវ៉ា​៕​ដោយ​៖​សុខា​/sn

សកម្មភាព​តវ៉ា​នៅ​ក្រុង​ហុងកុង មិន​មាន​សញ្ញា​បង្ហាញ​ការចុះ​ថមថយ​នោះ​ទេ​ទោះបីជា រដ្ឋាភិបាល​ក្រុង​ហុងកុង បាន​លុបចោល​ច្បាប់​បត្យាប័ន​នេះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ក៏ដោយ​