ការតវ៉ា​នៅ​ហុងកុង​បង្ខំ​ឱ្យ​លី​តៅ​ហួ​លុបចោល​ការអបអរ​ខួបកំណើត​ជាមួយ​អ្នកគាំទ្រ​

775
ចែករម្លែក

​ការអបអរ​របស់​ពួក​អ្នកគាំទ្រ​ដែល​បាន​គ្រោងទុក​សម្រាប់​ខួបកំណើត​របស់​តារា​សម្តែង​និង​តារាចម្រៀង​ហុងកុង អ៊ែន​ឌី ឡាវ (​លី​តៅ​ហួ​) ត្រូវបាន​លុបចោល​។​

​កាសែត Sin Chew Daily បាន​រាយការណ៍​ថា ការអបអរ​ខួបកំណើត​ប្រចាំឆ្នាំ​ធ្វើឡើង​ដោយ​អ្នកគាំទ្រ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៤ ខែសីហា​តាម​សេចក្តីរាយការណ៍​គឺ​បាន​លុបចោល​ហើយ ដោយសារ​ស្ថានការណ៍​នយោបាយ​នៅ​ទីនោះ​។​

​អ៊ែន​ឌី ឡាវ នឹង​អបអរ​ខួបកំណើត​គម្រប់​អាយុ ៥៨ ឆ្នាំ​របស់គាត់​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវធ្វើ​ជាមុន​ឱ្យ​ហើយ ពីព្រោះ​កំពូល​តារា​រូបនេះ​នឹងមាន​ការប្រគុំ​តន្ត្រី​នៅ​ប្រទេស​ម៉ាឡេស៊ី​និង​សិង្ហ​បុរី​នៅ​គ្រា​នោះដែរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្លិប​អ្នកគាំទ្រ​អ៊ែន​ឌី​ឡាវ​បានប្រកាស​លុបចោល​ការ​អបអរ​ខួបកំណើត​នេះ ហើយ​រាល់​ថ្លៃ​ចំណាយ​ទាំងអស់​នឹងត្រូវ​សង​វិញ​។​

​ចំពោះ​ហេតុផល​នៃ​ការលុបចោល​នេះ អ្នកគ្រប់គ្រង​របស់​ឡា​វ និយាយថា វា​កើតឡើង​ដោយសារតែ “​បញ្ហា​មួយចំនួន​” ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​តើ​មាន​បញ្ហា​អ្វី​នោះទេ​។​

​មនុស្ស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​បាន​បញ្ចេញមតិ​ថា វា​អាចមកពី​ការតវ៉ា​ជាច្រើន ដែល​កើតឡើង​នៅ​រដ្ឋ​កោះ​មួយ​នេះ​៕ ដោយ៖ កញ្ញាដាលីស

អ៊ែន​ឌី ឡាវ លុបចោល​ការអបអរ​ខួបកំណើត​នៅ​ហុងកុង​ដោយសារ​ស្ថានភាព​នយោបាយ​តានតឹង