ការថតរូប ប្រេ វីដ​ឌី​ង ដ៏​គ្រោះថ្នាក់​

481

​នៅ​ផ្ទៃ​ខាងក្រោយ​ដែលមាន​ទៅដោយ​ផ្សែង និង​ថ្ម​អមដោយ​អណ្តាត​ភ្លើងពណ៌​ខៀវ​ប្រៀបបាន​ឈុត​ឆាក​ដ៏ ពិសេស ដែល​គេ​រៀបចំឡើង​សម្រាប់​ថតកុន ឬ​ជាការ​ប្រើ​វេទមន្ត​គួរឱ្យ​ព្រឺព្រួច​។ ប៉ុន្តែ​តាមពិត វា​ជា​ទិដ្ឋភាព ភ្នំភ្លើង​ពិតៗ​។

​ប៉ុន្តែ តើ​គូស្នេហ៍​អាស៊ី​មួយគូ​នេះ​កំពុង​ធ្វើ​អ្វី​នៅក្នុង​ភ្នំភ្លើង​រស់ ដែល​អាច​ផ្ទុះ​គ្រប់ពេលវេលា​នេះ​? មើលទៅ​វា​ពិតជា​គ្រោះថ្នាក់​ពេក​ហើយ​។ នេះ​ជា​គម្រោង​ថតរូប​មុន​អាពាហ៍ពិពាហ៍ ឬ ប្រេ វីដ​ឌី​ង​(Pre-wedding) របស់​ជាង​ថតរូប​ជនជាតិ​ម៉ាឡេស៊ី ដ៏​ល្បីល្បាញ​ឈ្មោះ កេវ វី លូ​ង (Keow Wee Loong) ដែល​ថតរូប​ឱ្យ​កូនកំលោះ ដា​នី អុង (Danny Ong) និង​កូនក្រមុំ គ្រី​ស្ត​ល ទី (Krystle Tee) នៅក្នុង​រណ្តៅ​ភ្នំភ្លើង​អ៊ី​ជេន (Ijen Volcano) ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។

​ភ្នំភ្លើង​នេះ​ល្បីល្បាញ​ពេញ​ពិភពលោក ដោយសារតែ​វា​មាន​អណ្តាត​ភ្លើងពណ៌​ខៀវ​យ៉ាង​ស្រស់ស្អាត​។​

នៅក្នុង​ការថត​នេះ រ៉ូ​ប​ដែល​កូនក្រមុំ​ស្លៀក​បាន​រង​ការខូចខាត ប៉ុន្តែ​នាង​និយាយថា​វា​មិន​អី​ទេ​ព្រោះ​នាង ក៏មាន​រ៉ូ​ប អាពាហ៍ពិពាហ៍​មួយទៀត​ដែរ​សម្រាប់​អាពាហ៍ពិពាហ៍​
ពិតប្រាកដ ដែល​គ្រោង​ធ្វើ​ក្នុង​រយៈពេល ពីរ​បី ប៉ុន្មាន​សប្តាហ៍​ខាងមុខ​៕ ប្រែ​សម្រួល​: ខុម​