ការថែរក្សា​ប្រអប់ជើង​គឺជា​រឿង​សំខាន់​សម្រាប់​អ្នកជំងឺ​ទឹកនោម ផ្អែម​?

275
ចែករម្លែក

បើសិនជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ការខូចខាត​របស់​ស​រ​សៃ​ប្រសាទ បញ្ហា​របត់​ឈាម និងការបង្ក​រោគ​នានា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ប្រអប់​ជើងបាន​។ យ៉ាងណាមិញ​អ្នក អាច​ប្រុងប្រយ័ត្ន​ដើម្បី​ថែរក្សា​សុខភាព​ប្រអប់ជើង​កាន់តែ​ល្អ​បាន​។​

​ការគ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​រក្សា​នូវ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​អាចជួយ​ថែរក្សាប្រអប់ជើង​ឲ្យ​មាន​សុខ​ភាពល្អ​។ រឿងនេះ​គួរតែ​មានដូចជា​៖

​ការពិនិត្យ​សុខភាព​ទៀងទាត់​ដូចជា ការពិនិត្យ​ទៅលើ​ប្រអប់ជើង​នៅ​គ្រប់​ពេលដែល​ទៅជួប​ពេទ្យ និង​ពិនិត្យ​ទៅលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​។​

​- តាម​តាន​ជាតិ​ស្ករ​ក្នុង​ឈាម​ជាប្រចាំ​ថ្ងៃ​
– ​ហាត់ប្រាណ​ទៀងទាត់​
– ​ញ៉ាំ​អាហារ​មាន​តុល្យភាព ជាពិសេស​សម្បូរ​ទៅដោយ​ផ្លែឈើ និង​បន្លែ​។​

​ខាងក្រោម​នេះ​គឺជា​ទម្លាប់​ថែរក្សា​ប្រអប់ជើង​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ទទួលបាន​សុខភាព​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទាំងមូល​ផងដែរ​។

​ការប្រើ​សូលុយស្យុង​សម្លាប់​មេរោគ​អាច​បណ្តាល​ឲ្យ​ស្បែក​រលាក​បាន​ដូច្នេះ​មិនត្រូវ​ប្រើ​វា​ដើម្បីលាង​ជើង​ដោយ​គ្មាន​ការយល់ស្រប​ពី​គ្រូពេទ្យ​ឡើយ​។​ ​មិនត្រូវ​ប្រើ​ថង់​ទឹក​ក្តៅ ឬ​ដប​ទឹក​ក្តៅ​ស្អំ​នៅ​ប្រអប់ជើង​ឡើយ​ ចូរ​ចៀសវាង​ការដើរ​ជើង​ទទេ ព្រោះ​វា​អាច​ងាយ​នឹងធ្វើ​ឲ្យ​មាន​របួស ឬ​ដំបៅ​ជើង​ដោយ​មិនដឹង​ខ្លួន​ ​ការពារ​ប្រអប់ជើង​ពី​ស្ថានភាព​ក្តៅ និង​ត្រជាក់​ មិនត្រូវ​កាត់​ឬ​ស ឬ​ដំបៅ​ផ្សេងៗ​លើ​ប្រអប់ជើង​ដោយ​ខ្លួនឯង​ឡើយ
​មិនត្រូវ​អង្គុយ​គងជើង ឬ​ឈរ​ក្នុង​ជំហរ​តែមួយ​រយៈពេល​យូរពេក​ឡើយ​៕ ដោយៈ health.com.kh​