ការទទួល​ទាន​ទឹកដោះ​គោមួយ​លីត្រ​ក្នុង​មួយថ្ងៃ​អាចជួយ​ក្មេង​ធាត់​បង្ការ​ជំងឺ​ទឹកនោមផ្អែម​

1375
ចែករម្លែក

​ការទទួល​ទាន​ទឹកដោះ​គោមួយ លីត្រ​ក្នុង​មួយថ្ងៃ អាចជួយ​ក្មេង​ធាត់ បង្ការ​ជំងឺ​ទឹកនោមផ្អែម នេះ​បើ​យោង តាម​ការស្រាវជ្រាវ​ថ្មី​មួយ ។​

​ទឹកដោះគោ​ផ្ទុក​សារជាតិ​ជីវជាតិ ធ្វើឱ្យ​ថយចុះ​អាំង​ស៊ុយ​លីន​, អ័រម៉ូន​គ្រប់គ្រង​គ្លុយកូស​ចន្លោះ ពេលបាយ ហេតុនេះ​អាច​បន្ថយ​ហានិភ័យ “​ជំងឺ មេ​តា​ប៉ូលីស​” ដែលជា​ភាពមិនប្រក្រតី មួយចំនួន​រួមមាន​សម្ពាធ​ឈាម​ខ្ពស់​, បរិមាណ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ជាតិ ខ្លាញ់​, លើស​ខ្លាញ់​ពោះ និង​កូ​ឡេ​ស្តេ​រ៉ូ​ល “​ល្អ​” ។ មាន​ស្ថានភាព​បី​ខាងលើ​អាច បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​បេះដូង និង​ស្ត្រូ​ក ។​

​តាម​ក្រុម​អ្នកស្រាវជ្រាវ​, ក្មេង​ធាត់ និង​លើស​ទម្ងន់​ប្រសិន​ទទួលទាន​តិច​បំផុត​ទឹកដោះ​គោមួយ លីត្រ​នឹង​កម្រ​កើត ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ ។ ក្នុង ពេលនោះ​ក្មេង​ទទួលទាន​តិចជាង​កន្លះ លីត្រ​ក្នុង​មួយថ្ងៃ​មាន​កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់ជាង​ច្រើន​ប្រៀប​នឹង​ក្មេង​ទទួលទាន​តិច​បំផុត កន្លះ​លីត្រ ។​

​វេជ្ជបណ្ឌិត ម៉ា​យ​ឃើ​ល យា​ហ្វី (Michael Yafi) អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ សុខាភិបាល​នៃ សកល​វិទ្យាល័យ​តិច​សាស​សហរដ្ឋ អាមេរិក​បានឱ្យដឹងថា “​លទ្ធផល​បង្ហាញ ថា ក្មេង​ធាត់​ទទួលទាន​តិច​បំផុត​នូវ បរិមាណ​ទឹកដោះគោ​ត្រូវបាន​ទូន្មាន​រាល់ថ្ងៃ​អាចមាន​លទ្ធភាព ដោះស្រាយ ស្ករ​ល្អ​ជាង ហើយ​រឿងនេះ​អាចជួយ បង្ការ​ជំងឺ​មេ​តា​ប៉ូលីស​” ។​

​វេជ្ជបណ្ឌិត យ៉ា​ហ្វី និង​សហសេវិក បាន​វិភាគ​លើ​បរិមាណ​ទឹកដោះគោ​ទទួល​ទាន​រាល់ថ្ងៃ របស់​ក្មេង​ធាត់ ៣៥៣ នាក់ ដែលមាន​អាយុ​ពី ៣ ទៅ ១៨ ឆ្នាំ ក្នុងអំឡុងពេល ២ ឆ្នាំ ។​

​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ឪពុកម្តាយ​មិនគួរ​ភ័យខ្លាច​ពេល​ឱ្យ​កូន ទទួលទាន​ទឹកដោះគោ សូម្បីតែ​ពេល វា​កំពុង​លើស​ទម្ងន់ ៕ ប្រែ​សម្រួល​: រតនៈ​