ការទទួល​ទាន​ទឹក​ទំពាំងបាយជូរ​ក្រៀម ពេល​ភ្ញាក់​ពី​ដំណេក​គឺ​ល្អ​

444
ចែករម្លែក

ទឹក​ទំពាំងបាយជូរ​ក្រៀម​ផ្ទុក​យ៉ាងច្រើន​នូវ​ពពួក​វីតាមីន​, ជាតិ​សរសៃ និង​សារជាតិ​រ៉ែ ដែល​ត្រូវបាន​វេជ្ជបណ្ឌិត និង​អ្នកជំនាញការ​ខាង​ជីវជាតិ​បាន​ទូន្មាន​គួរ​ទទួលទាន​ជាប្រចាំ ។​

​ខាងក្រោម​នេះ ជា​គុណប្រយោជន៍​សុខភាព​របស់​ទឹក​ទំពាំងបាយជូរ​ក្រៀម ប្រសិន​អ្នក​ទទួលទាន​រាល់​ព្រឹក​ពេល​ភ្ញាក់​ពី​ដំណេក​៖

កម្ចាត់​ជាតិពុល​នៅ​ថ្លើម និង​ពោះវៀន​
ទំពាំងបាយជូរ​ក្រៀម មាន​ប្រសិទ្ធភាព​កម្ចាត់​ជាតិពុល​ដោយសារ​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​សរសៃ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ។ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ថ្លើម ធ្វើ​សកម្ម​ភាពល្អ និង​អនុវត្ត​ពេញលេញ​មុខងារ​កម្ចាត់​ជាតិពុល​របស់​វា ក្នុងពេល​ជាតិ​សរសៃ​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ សំអាត​ពោះវៀន ។​

បំពេញ​ថាមពល​ឲ្យ​រាងកាយ​
ពួក​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ដឹងថា ទំពាំងបាយជូរ​ក្រៀម​អាច​ផ្គត់ផ្គង់​ឲ្យ​រាងកាយ នូវ​ប្រភព​ថាមពល​ដ៏​ធំ​មួយ​ច្រើនជាង​អាហារ​ផ្សេងៗ ។​

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និងស្ថិរភាព​សម្ពាធ​ឈាម​
​ការស្រាវជ្រាវ​បង្ហាញថា ទំពាំងបាយជូរ​ក្រៀម​សម្បូរ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម phytonutrients និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ប្រៀប​នឹង​អាហារសម្រន់​ធម្មតា​ផ្សេងៗ ។

អ្នក​បរិភោគ​ទំពាំងបាយជូរ​ក្រៀម​ជាប្រចាំ​មា​នស​ន្ទ​ស្សន៍​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​មិន​បរិភោគ ។ ជាងនេះទៀត ទំពាំងបាយជូរ​ក្រៀម​អាចជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ដែលជា​ភ្នាក់ងារ​ចំបង​បង្ក​ជំងឺ​សរសៃឈាម​បេះដូង ៕ ប្រែ​សម្រួលៈ រតនៈ