ការធ្វើដំណើរវិលទៅស្រុកធំបំផុតលើពិភពលោកចាប់ផ្តើមនៅប្រទេសចិន

119
ចែករម្លែក

ខណៈបុណ្យចូលឆ្នាំថ្មីកាន់តែខិតជិតមកដល់ អ្នកធ្វើដំណើរជនជាតិចិនបាននាំគ្នាទៅស្ថានីយរថភ្លើងនិងអាកាសយានដ្ឋាននៅថ្ងៃសុក្រទី១៧មករានេះដើម្បីចូលរួមក្នុងពិធីបុណ្យបែបសាសនានៅទូទាំងប្រទេស ដែលវាជាការធ្វើដំណើររបស់ជនចំណាកស្រុកប្រចាំឆ្នាំធំបំផុតលើពិភពលោក។

ក្រសួងដឹកជញ្ជូនចិនបានប៉ាន់ប្រមាណថា ការធ្វើដំណើរប្រហែល៣ ពាន់លានជើងនឹងត្រូវធ្វើឡើងក្នុងអំឡុងការធ្វើដំណើរយ៉ាងមមាញឹកនៃបុណ្យនិទាឃរដូវនេះ។ ការធ្វើដំណើរទៅស្រុកនិងវិលមកកន្លែងធ្វើការវិញនៅឆ្នាំនេះបានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែមករា ហើយត្រូវគេរំពឹងថានឹងបន្លាយពេលរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយចូលឆ្នាំថ្មីនៅថ្ងៃទី ២៥ ខែមករា។

ពិធីបុណ្យចូលឆ្នាំចិនគឺជាពេលវេលាសម្រាប់ការជួបជុំគ្រួសារនិងពិធីជប់លៀងផ្សេងៗ។ សម្រាប់អ្នកធ្វើការចំណាកស្រុកដែលធ្វើការនៅទីក្រុងឆ្ងាយៗពីផ្ទះ វាអាចជាពេលវេលាតែមួយគត់ក្នុងមួយឆ្នាំ ដែលពួកគេអាចជួបជុំសាច់ញាតិរបស់ពួកគេ។

ការប្រុងប្រយ័ត្នបន្ថែមនឹងត្រូវធ្វើឡើងជាមួយនឹងការធ្វើដំណើរក្នុងឆ្នាំនេះ ព្រោះថាជំងឺរាតត្បាតផ្លូវដង្ហើមមួយបានផ្ទុះឡើងនៅកណ្តាលប្រទេសចិន។ នៅក្នុងទីក្រុងវូហានមានមនុស្សចំនួន ៤១ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានប្រភេទវីរុសរលាកសួតថ្មី ដែលជាគ្រួសារនៃពពួកវីរុសបង្កផលវិបាកជាច្រើនរាប់ចាប់ពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរដូចជាជំងឺសា (SARS) ជាដើម។ អ្នកជំងឺពីរនាក់បានស្លាប់ដោយសារវីរុសថ្មីនេះ។

លោកវ៉ាង យ៉ាងប្រធានវិស្វករនៃក្រសួងដឹកជញ្ជូនចិនបាននិយាយថា មណ្ឌលដឹកជញ្ជូននឹងពង្រឹងការកម្ចាត់មេរោគ ការត្រួតពិនិត្យ និងវិធានការបង្ការ៕ ដោយ៖ កញ្ញាដាលីស