ការធ្វើអត្តឃាត​ក្នុងចំណោម​ប្រជាជន​ជប៉ុន​វ័យក្មេង​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​

1083
ចែករម្លែក
  • 14
    Shares

​ក្រសួង​អប់រំ​ជប៉ុន​បាន​និយាយថា​ការធ្វើអត្តឃាត​របស់​កុមារ​នៅក្នុង​ប្រទេស​ជប៉ុន​មាន​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​មកនេះ​។​

​ក្នុង​ឆ្នាំសារពើពន្ធ ២០១៦/៧ គិត​ត្រឹម​ខែមីនា កុមារ ២៥០ នាក់​ចាប់ពី​ថ្នាក់​បឋម​រហូតដល់​ថ្នាក់​វិទ្យាល័យ ត្រូវបាន​កត់ត្រា​ទុក​ថា​បាន​ឆក់យក​ជីវិត​ខ្លួនឯង​។​

​ចំនួន​នេះ​គឺ​ច្រើនជាង​ឆ្នាំទៅ​មិញ​៥​ដង និង​ជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន គិត​ចាប់តាំងពី​ឆ្នាំ ១៩៨៦​។​

​ការព្រួយបារម្ភ​ដែល​កុមារ​បាន​រាយការណ៍​គឺមាន​ដូចជា បញ្ហា​គ្រួសារ ការព្រួយបារម្ភ​អំពី​អនាគត និង​ការ​សម្លុត​កំហែង​។​

​ប៉ុន្តែ​សាលា​បាន​និយាយថា ហេតុផល​នៅ​ពីក្រោយ​ការធ្វើអត្តឃាត ១៤០ ករណី​គឺ​មិនដឹង​មូលហេតុ ព្រោះ​សិស្ស​មិនបាន​បន្សល់ទុក​លិខិត​ចំណាំ​ណាមួយ​នោះទេ​។​

​ភាគច្រើន​នៃ​អ្នក​ដែល​បាន​ឆក់យក​ជីវិត​ខ្លួនឯង​គឺ​នៅ​អាយុ​រៀន​វិទ្យាល័យ កន្លែង​ដែល​សិស្ស​ជប៉ុន​ភាគច្រើន​រៀន​រហូតដល់​អាយុ ១៨ ឆ្នាំ​។​

​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ខុទ្ទកាល័យ​របស់​ជប៉ុន​នៅ​ឆ្នាំ ២០១៥ បាន​ពិនិត្យមើល​ទិន្នន័យ​អំពី​ការធ្វើអត្តឃាត​របស់​កុមារ​នៅក្នុង​ប្រទេស​នេះ​ចាប់ពី​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ ២០១៣ ដែល​បានទទួល​ស្គាល់​អំពី​ការកើនឡើង​ការសម្លាប់​ខ្លួន​ខ្ពស់បំផុត​គឺ​នៅ​ដើម​ឆមាស​ទី ២ នៃ​ឆ្នាំ​សិក្សា​នៅ​ថ្ងៃទី ១ ខែកញ្ញា​។​

​ជប៉ុន​មាន​អត្រា​ធ្វើអត្តឃាត​ខ្ពស់បំផុត​ក្នុង​ឆ្នាំ ២០១៥ ប៉ុន្តែ​ចាប់តាំងពី​វិធានការ​ទប់ស្កាត់​ត្រូវបាន​ណែនាំ​មក​នោះ តួលេខ​បាន​ធ្លាក់ចុះ​។ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​។

​ប៉ូលិស​និយាយថា ការធ្វើអត្តឃាត​សរុប​នៅ​ជប៉ុន​បាន​ធ្លាក់​ចុះមក​នៅ​ប្រហែល ២១.០០០ ករណី​ក្នុង​ឆ្នាំ​២០១៧ គឺ​ធ្លាក់ចុះ​ពី​ចំនួន​ខ្ពស់កប់ពពក ៣៤.៥០០ ករណី​ក្នុង​ឆ្នាំ ២០១៣៕ ដោយ៖ កញ្ញាដាលីស

ការសម្លាប់​ខ្លួន​ខ្ពស់បំផុត​ក្នុងចំណោម​កុមារ​គឺ​នៅ​ដើម​ឆមាស​ទី ២ នៃ​ឆ្នាំ​សិក្សា​នៅ​ថ្ងៃទី ១ ខែកញ្ញា