ការធ្វើ​កសិកម្ម​បែប​ទំនើប​នាំឲ្យ​កសិករ​ទទួលផល​ទិន្នផល​ខ្ពស់​ និង​ប្រទេស​រីកចម្រើន​ឆាប់រហ័ស​

423
ចែករម្លែក

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​ ៖​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា បាន​ជំរុញ​ឱ្យ​កសិករ​កម្ពុជា អនុវត្ត​កសិកម្ម​បែប​ទំនើប​ដើម្បី​ជំរុញ​ទិន្នផល​កសិកម្ម​ឲ្យ​កាន់​ ​តែ​ខ្ពស់ជំនួស​ឲ្យ​ការធ្វើ​កសិកម្ម​បែប​ប្រពៃណី​ដូច​កាលពីមុន​ ដែល​មិន​ត្រឹមតែ​ប្រឈម​បញ្ហា​ទេ​នៅ​ថែមទាំង​ទទួល​ទិន្នផល​ទាប​ថែមទៀត​។​

​ការលើកឡើង​បែបនេះ​ធ្វើឡើង​ដោយ​លោក​សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​ទីផ្សារ​បណ្ដាញ​កម្ពុជា​នាឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ស្ដីពី ផលិតផល​កសិកម្ម និង​ឱកាស​អាជីវកម្ម នា​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​អគារ The Premier Centre Sen Sok ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក​បណ្ឌិត​ ឡី​ សុភាព ​បានបង្ហាញ​ពី​ការគាំទ្រ​ក៏ដូចជា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឲ្យកាន់​តែមាន​ភាព​ទំនើប និង​ទទួលបាន​ទិន្នផល​ខ្ពស់​ហើយ​ពិសេស​ការរក​ទីផ្សារ​ជូន​កសិករ​តែម្តង​។​
​ទ​ន្ទឺ​ម​ជាមួយគ្នានេះ​លោក​បណ្ឌិត​ក៏បាន បង្ហាញ​ពី​ការគាំទ្រ ដល់​វិស័យ​ឯកជន​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងកសិកម្ម ដែលមាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នេះ ឱ្យ​កាន់​តែមាន​ភាពជឿនលឿន​ទៅមុខ​ដូច​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក​។​

ព្រម​ជាមួយគ្នានេះ​លោក​បណ្ឌិត ក៏បាន​គាំទ្រ​ចំពោះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​តែងតែ​ជំរុញ​និង​បណ្តុះបណ្តាល​កសិករ​ឱ្យមាន​ភាព​ជំនាញ​និង​ផ្លាស់ប្តូរ​ការធ្វើ​កសិកម្ម​បែប​ទំនើបកម្ម​ជា​បន្តបន្ទាប់​។

លោក​បាន​មានប្រសាសន៍ថា​កន្លងមក​កសិករ​កម្ពុជា ភាគច្រើន​ពួកគាត់​បាន​បន្ត​ទម្លាប់​ធ្វើស្រែ​ចម្ការ​តាម​ប្រពៃណី​បុរាណ​ដោយ​ប្រើប្រាស់​កម្លាំង​អូសទាញ​ពី​សត្វពាហនៈ និង​ពឹងផ្អែក​ទឹកភ្លៀង​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​។ ហេតុនេះ ពួកគាត់​គប្បី​ការអនុវត្ត​កសិកម្ម​បែប​ទំនើប​ដើម្បី ផ្លាស់ប្តូរ ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឲ្យ​ធានាបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។​

ទាក់ទិន​ទៅនឹង​ការផ្លាស់ប្តូ​រលើ​វិស័យ​កសិកម្ម​នេះដែរ លោក​បណ្ឌិត​ឡី​សុភាព​បាន​លើកឡើងថា “​កសិករ​ខ្នាតតូច​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម យើង​ត្រូវតែ​អប់រំ​បង្រៀន​ពួកគាត់​ពី​ការធ្វើ​កសិកម្ម​បែប​ទំនើប​ព្រម ជាមួយ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឲ្យ​កសិករ​គាត់​អាច​បង្កើន​ទិន្នផល​កសិកម្ម​របស់ខ្លួន​កាន់តែ​ប្រសើរឡើង​”​។​

យ៉ាងណាក្តី​លោក​បណ្ឌិត ឡី សុភាព ក៏បាន​សំណូមពរ​ដល់​វិស័យ​ឯកជន ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ ពិសេស​អ្នកលក់​ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្នាំ​បំប៉ន​ដំណាំ​នានា​គប្បី​គិតគូរ​ជា​ចាំបាច់​ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព បរិស្ថាន ស្ថិរភាព និង​និរន្តរភាព​ដីស្រែ​ចម្ការ​រប​ស់​ប្រជាកសិករ មិនអាច​ដើម្បី​តែ​ផលចំណេញ​ហើយ​បង្ក​ហានិភ័យ​ដល់​សុខភាព​ពលរដ្ឋ​នោះឡើយ​៕B/