ការធ្វើ​តេស្ត​ស្បែក​រកមើល​ជំងឺរបេង​

302
ចែករម្លែក

​ការធ្វើ​តេស្ត​ស្បែក​រកមើល​ជំងឺរបេង​អាច​នឹង​ត្រូវធ្វើ​បើសិនជា​អ្នកមាន​មេរោគ​ជំងឺរបេង​ក្នុង​ខ្លួន​។ សម្រាប់​តេស្ត​មួយ​នេះ វា​គឺជា​ការចាក់​បញ្ចូល​ទឹក​ដែល​គ្មាន​គ្រោះថ្នាក់​នៅក្រោម​ស្បែ​កនៅ នឹង​ដៃ​។ ដើម្បី​ចាក់​ចូល​បាន​គឺ​ត្រូវ​ការប្រើ​ម្ជុ​រ​តូច​មួយ​ផងដែរ​។​

​ក្រោយពី​ធ្វើតេស្ត​ស្បែក​ជំងឺរបេង​រួចមក យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​ការណែនាំ​ដូចខាងក្រោម​នេះ​៖

​មិនត្រូវ​ប្រើ​បង់​រុំ របស់​លាប ឬ​អេស​ឡើយ បើសិនជា​កន្លែង​នោះ​ទៅជា រមាស់​ត្រូវ​ប្រើ​កន្សែង ត្រជាក់ ឬ​ទឹកកក​ស្អំ​វិញ ចូរ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​វិញ​នៅ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃក្រោយ​ ​ទោះបីជា​តេស្ត​ស្បែក​រកមើល​ជំងឺរបេង​ឃើញថា​អវិជ្ជមាន​ក៏ដោយ ក៏​អ្នក​នៅតែ​ត្រូវការ​ធ្វើតេស្ត ផ្សេងៗ​ជាច្រើន​ទៀត​ដែរ​។ បើសិនជា​អ្នកមាន​ជំងឺអេដស៍ ឬ​អាកា​រៈ​របស់​ជំងឺរបេង​ដូចជា ក្អក ឈឺទ្រូង ក្តៅខ្លួន ស្រក​ទម្ងន់ ឬ​អស់កម្លាំង ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕ ដោយៈ​health.com.kh