ការធ្វើ​បណ្ណ​បើកបរ​យានយន្ត​ក្រសួង​សាធារណ​ការត្រៀម​ធ្វើ​ប្រតិភូកម្ម​ឱ្យទៅ​ដ្ឋ​បាល​រាជធានី ខេត្ត គ្រប់គ្រង​ជុំនួស​វិញ​

504

(​ភ្នំពេញ​)៖​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គេ​បានកត់សំគាល់​ឃើញថា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានធ្វើ​ប្រតិភូកម្ម​ផ្ទេរ​និង​ទម្លាក់​​ការងារ មួយចំនួន​ជា​បន្ត​បន្ទាប់ពី​ក្រសួង​ឬ​មន្ទីរ​គ្រប់​រាជធានី ខេត្ត របស់ខ្លួន​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត ដើម្បី​អនុវត្ត​បន្ត​ព្រមទាំង​​បានប្រគល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​មួយចំនួន​ផងដែរ ។​

​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ការផ្តល់​ឬ​លក់​និង​ធ្វើ​ស្លាក​លេខ​រថយន្ត​ត្រូវបាន​ទម្លាក់​ទៅ​ឲ្យ​ដេប៉ូ​លក់​ឡាន​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់ ចំណែក​ការលក់​លេខវិញ​បើក​លក់​តាម​ប្រព​ន្ធ័​អន​ឡាញ​(​វី​ង​)​ដែលមាន​តម្លៃ​គុណ​ទ្វេ​រដង​រីឯ​ការធ្វើ​ស្លាក​លេខ​ម៉ូតូ​វិញ​ក៏​ត្រូវបាន​ទម្លាក់​ឲ្យ​អាជ្ញាធរ ក្រុង ស្រុក ខណ្ឌ តាមរយៈ​ច្រកចេញចូល​តែមួយ ហើយ​ពេលនេះ ក្រសួង​គ្រោង​ទម្លាក់​ការធ្វើ​បណ្ណ​បើកបរ​ទៅ​ឲ្យ អាជ្ញាធរ​រាជធានី ខេត្ត​ជា​បន្តទៅទៀត ។​ដែល​ការផ្ទេរ​ឬ​ទម្លាក់​ការងារ​មួយចំនួន​ខាងលើនេះ បានធ្វើ​ឲ្យ​មន្ត្រី​សាធារណការ​ថ្នាក់​មន្ទីរ ស្ទើរ​គ្រប់​រាជធានី ខេត្ត ដែល​ធ្លាប់ធ្វើ​ការងារ​នេះ​មានការ​ថ្នាំងថ្នាក់​ផងដែរ ។​

​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​នៅពេលនេះ​ក្រសួង​បាននិងកំពុង​ធ្វើ​ពង្រាង​សេចក្តីប្រកាស​មួយ​ស្ដីពី​ការធ្វើប្រតិភូកម្ម​មុខងារ​ការប្រឡង  ​ការប្តូរ​បណ្ណ​បើកបរ​យានយន្ត​ប្រភេទ​«​ក​»​និង​«​ខ​»​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​និង​ការផ្តល់​បណ្ណ​បើកបរ​យានយន្ត​ឱ្យទៅដល់​រដ្ឋបាល​រាជធានី ខេត្ត​ទូទាំងប្រទេស ។ ចំពោះ​មុខងារ​ដែល​ត្រូវបានធ្វើ​ប្រតិភូកម្ម ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទៅ​ឱ្យដល់​រដ្ឋបាល​រាជធានី ខេត្ត​រួមមាន​សកម្មភាព​សំខាន់ៗ​រួមមាន​៖ ការប្រឡង​យក​បណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ​«​ក​» ការប្រឡង​យក​បណ្ណ​បើកបរ​រថយន្ត​ប្រភេទ​«​ខ​» ការប្តូរ​បណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ​«​ក​»​និង​ការប្តូរ​បណ្ណ​បើក​​បររថ​យន្ត​ប្រភេទ​«​ខ​»​។
​ ​
​មន្ត្រី​ដដែល បាន​បន្តទៀតថា​៖​និតិ​វិធី​នៃ​ការគ្រប់គ្រង​និង​បច្ចេកទេស​នៃ​ការអនុវត្តន៍​មុខងារ​ដែល​បានធ្វើ​ប្រតិភូកម្ម​នេះ​ត្រូវអនុវត្ត​​តាម​ការកំណត់​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ហើយ​ក្រសួង​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​កំណត់​បទដ្ឋាន​បច្ចេកទេស ការណែនាំ ការផ្សព្វផ្សាយ និង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​អនុវត្ត​មុខងារ​ដែល​បានធ្វើ​ប្រតិភូ​កម្មនេះ ព្រមទាំង​តាមដាន ត្រួតពិនិត្យ​សម្របសម្រួល​ប្រតិបត្តិ​ការផ្តល់សេវា​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​និង​វាយតម្លៃ​ការអនុវត្តន៍​មុខងារ​នេះ​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​៕ដោយ៖រ៉ាម៉ន

មន្រ្តីជំនាញពិនិត្យសកម្មភាពត្រៀមទទួលប្រតិភូកម្មពីក្រសួង