ការធ្វើ​វិភាគឈាម​ម្តង​អាច​រកឃើញ​មហារីក ដល់​ទៅ​១៣​ប្រភេទ​

1305
ចែករម្លែក

​ពួក​អ្នកជំនាញការ​ខាង​វេជ្ជសាស្ត្រ ជប៉ុន​បាន​អភិវឌ្ឍន៍​ដ៏​ជោគជ័យ​នូវ​វិធី ធ្វើការ​វិភាគឈាម​ថ្មី​មួយ ដែល​អាច វិនិច្ឆ័យ​បាន​១៣​ប្រភេទ​នៃ​ជំងឺមហារីក​។ ពួក​ជំនាញការ​ជប៉ុន​បាន​អះអាងថា ជំងឺមហារីក​ទាំង​១៣​ប្រភេទ​នេះ​រួម មានៈ មហារីកក្រពះ​, ពោះវៀនធំ​, បំពង់​អាហារ​, ក្រពេញ​លំពែង​, ថ្លើម​, ក្រពេញ​ប្រមាត់​, សួត​, សុដន់​, អូវែ​, ក្រពេញ​ប្រូ​ស្តា​ត​, ប្លោកនោម​, ឆ្អឹង និង ជាលិកា​ទន់​, ខួរក្បាល​សណ្ឋាន glioma​។​

​ពួក​ជំនាញការ​បានឱ្យដឹងថា វិធីសាស្ត្រ នេះ​អាច​ព្យាករណ៍​យ៉ាងច្បាស់​លាស់ ពេល​ពិសោធន៍ លើ​គំរូ​ឈាម​បង្កក ៤០.០០០​ករណី​របស់​អ្នកជំងឺ​មហារីក​។ ពួកគេ​ក៏​អាច​វិនិច្ឆ័យ​មហារីក​ដំណាក់ កាល​ដំបូង​ជាមួយនឹង​កម្រិត​ប្រាកដ ប្រជា​៩៦​ភាគរយ ។ មហារីក​សុដន់​ត្រូវបាន​វិ​និ​ច្ច័​យ​ជោគជ័យ ជាមួយនឹង​កម្រិត ច្បាស់លាស់​៩៧​ភាគរយ ។​
​ ​
​អ្នកដឹកនាំ​ការស្រាវជ្រាវ​, លោក តា​កា​ហ៊ី​រ៉ូ អូ​ជី​យ៉ា (Takahiro Ochiya)​បាន ឱ្យដឹងថា “​អ្នកជំងឺ​នឹងមិន​ចាំបាច់​ត្រូវធ្វើ ការវិភាគ​ច្រើន ដោយ​នៅតែ​អាច កំណត់​ដំណាក់កាល និង​លក្ខណៈ ពិសេស​មហារីក​បាន​” ។​
​ ​
​បច្ចុប្បន្ន​ពុំទាន់​មាន​វិធី​វិភាគ ណា​អាច​កំណត់​បាន​នូវ​ជំងឺមហារីក​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ បែបនេះ​ទេ ។ ដូច្នេះ​អាច​និយាយថា វិធីសាស្ត្រ​ថ្មី​របស់​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​នឹង​ក្លាយ ជា​របស់ ដ៏​អស្ចារ្យ​មួយ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ។​
​ ​
​ពួក​ជំនាញការ​កំពុង​សុំច្បាប់​ពី​រដ្ឋាភិបាល ដើម្បី​បន្ត​ការពិសោធន៍​លើ​មនុស្ស ។ ប្រសិន​ត្រូវ​បានការ អនុញ្ញាត វា​នឹង​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ មហារីក និង​ជំនួយ​ដល់​ការព្យាបាល​យ៉ាង​មាន ប្រសិទ្ធភាព ៕ ប្រែ​សម្រួលៈ រតនៈ​